ព័ត៌មានទាន់ហេតុការណ៍៖

អីក៏ឃោរឃៅម្លេះ ដល់ថ្នាក់កាច់ដៃ កាច់ជើងកូនចុងនៅតូចអាយុមិនបាន១ខួបផង តើគ្នាឈឺខ្លោចផ្សាយ៉ាងណា

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ លោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហោះលើ Facebook ផ្លូវការលោកថា៖ ចូលរួមបំបាត់អំពេីហឹង្សាគ្រប់រូបភាព ជាពិសេសមកលេីកុមារតូច​។
បុរសចង្រៃម្នាក់នេះចេះលេីកដៃធ្វេីទារុណកម្មទៅរួចមកលេីកុមារតូច​ (ដូចមានកាច់បំបាក់ដៃជេីងគ្នាផង)​ ដោយគ្មានអាណិតអាសូរ​សោះឡេីយ នៅឧត្តរមានជ័យ។ សាហាវអីយ៉ាងនេះចំពោះកូនក្មេងដែលគ្នាមិនទាន់ដឹងអីសោះ? ។ លោកបន្តថា៖ យេីងចូលរួមកសាងអំពេីល្អ​ ចែករំលែកក្តីស្រឡាញ់​ និងស្នាមញញឹម​គ្រប់ទីកន្លែង​។

សូមបញ្ជាក់ថា៖ លោកឧត្ដមសេនីយ៍​ទោ​ ម៉ែន​ លី​ ស្នងការ​នគរបាល​ខេត្ត​ឧត្ដរមានជ័យ​ បានអោយដឹងនៅព្រឹក​ថ្ងៃទី​ ១៣​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ ថា៖ ដោយមានការអនុញ្ញាត ពី​ព្រះរាជអាជ្ញា​ នៃអយ្យការអមសាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​ សមត្ថកិច្ច​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បានអញ្ជេីញ​ឈ្មោះ​ ធួន​ ផាណា​ មកសាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​កាច់ដៃកាច់ជេីង​កុមារម្នាក់នៅក្រុងសំរោង​ ខេត្ត​ ឧត្តរមានជ័យ​ ។

សូមរម្លឹកថា៖ កាលពី ម្សិលម៉ិញ​មាន​ហ្វេសប៊ុក​មួយចំនួន​បាន​បង្ហោះ​ព័ត៌មាន​ថា​ ឈ្មោះ​ ផាណា​នេះ​បានកាច់ដៃ​កាច់ជេីង​កូនចុងរបស់ខ្លួនដែលមានអាយុ​មិនទាន់បាន​ ១ឆ្នាំ​ ស្រួល​បួល​ផង​ ។ ក្រោយ​កេីតហេតុ​ ម្ដាយ​កុមាររងគ្រោះ​បាននាំកូនទៅពេទ្យ​ និងបានដាក់ពាក្យបណ្ដឹងនៅ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្ដរមានជ័យ​ ដេីម្បី​អោយចាត់ការឈ្មោះ​ធួន​ ផាណា​ តាមផ្លូវច្បាប់​ ។
មហាជន​មានការរិះគន់ខ្លាំងទៅលេីទង្វេីឃោរឃៅព្រៃផ្សៃរបស់ឈ្មោះ​ ធួន​ ផាណា​ ដែលគេស្គាល់ថា​ ជា​ សកម្មជន​ ហ្វេសប៊ុក​ មួយរូប របៀបក្រុមអនាធិបតេយ្យ ធ្វើអ្វីៗតាមតែចិត្តនឹកឃើញ របៀបប្រើ«សិទ្ធអញ» ជេរគេ ជេរឯង ឈានដល់មនុស្សគ្មានសិលធម៍ ធ្វើទារុណ្ឌកម្ម លើកូនចុង ចាប់កាច់ដៃ កាច់ជើងគ្នា នៅតូចអាយុមិនដល់១ខួបផង។ សូមមន្ត្រីនគរបាលយុត្តិធម៌យកចិត្តទុកដាក់ចាត់ការ ក្នុងរឿងព្រហ្មទណ្ឌនេះដោយនីតិវិអី៕សុខ ខេមរា


ចែករំលែក៖