ប្រេសុីល៖គ្រូពេទ្យ គិលានុបដ្ឋាយិកា នៅប្រទេសប្រេស៊ីលរាប់រយនាក់ បាននាំគ្នាធ្វើបាតុកម្មដោយដេកពេញផ្លូវប្រឆំាងនឹងការព្រងើយកន្តើយរបស់រដ្ឋាភិបាល ទុកឲ្យកូវីដ-១៩ ឆ្លងរាលដាល និងសម្លាប់មនុស្សជាច្រើន។
តាមគេហទំព័រ Worldometer នៅថ្ងៃទី១៤ខែឧសភា ប្រេស៊ីលមានអ្នកឆ្លង កូវីដ-១៩ កើនឡើងដល់ទៅជាង១៩០ពាន់នាក់ និងស្លាប់កើនឡើងជាង១៣ពាន់នាក់ ឈរលំដាប់ទី៦នៅលើពិភពលោក។ ប៉ុន្តែរដ្ឋាភិបាលមិនមានវិធានការទប់ស្កាត់ នោះឡើយ ។
ក្រុមគ្រូពេទ្យបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយពួកគាត់បានធ្វើការយ៉ាងហត់នឿយ ប៉ុន្តែ រដ្ឋាភិបាល បែរជាមិនមានវិធានការទប់ស្កាត់នោះឡើយ។ មិនតែប៉ុណ្ណោះប្រធានាធិបតីប្រេស៊ីលក៏បានគាំទ្រ បើកទ្វារដំណើរការសេដ្ឋកិច្ចដែរ។
តាមគេហទំព័រ Vietnamnet ដែលបានចុះផ្សាយនៅថ្ងៃទី ១៤ខែឧសភា ដោយមានវីដេអូស្តីពី បាតុកម្មកាលពីយប់ថ្ងៃទី១២ខែឧសភា។ នៅក្នុងឃ្លីបវីដេអូនោះ គ្រូពេទ្យប្រេស៊ីល ពាក់អាវស ឈរឆ្ងាយពីគ្នា ពាក់ម៉ាស់ ដៃម្ខាងកាន់ទៀន ដៃម្ខាងកាន់ស្លាកឈ្មោះដាក់ចំពីមុខត្រង់ដើមទ្រូង។ ក្នុងពេលឈរធ្វើបាតុកម្មនោះ គិលានុបដ្ឋាយិកាក៏បានដួលដេក ម្តងម្នាក់ៗ ដូចជាអ្នកស្លាប់ ដោយសារតែកូវីដ-១៩។
ក្រុមគ្រូពេទ្យបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដល់ប្រធានាធិបតី Jair Bolsonaro ដែលបានចូលរួមធ្វើបាតុកម្ម ប្រឆាំងច្បាប់ កាត់ផ្តាច់ដាក់រដ្ឋនីមួយៗ ក្នុងគ្រាអាសន្ន ប៉ះពាល់ដល់សេដ្ឋកិច្ច៕ដោយ៖ធី រីណា