WTO៖ ប្រធានអង្គការពាណិជ្ជកម្មពិភពលោក WTO លោក Roberto Azevedo បានបង្ហាញពីគម្រោងលាលែងចេញពីតំណែង មុនពេលបញ្ចប់អាណត្តិនៅឆ្នាំ២០២១។
គេហទំព័រ Bloomberg នៅថ្ងៃទី១៤ខែឧសភា បានផ្សាយថា លោក Roberto Azevedo បានបោះឆ្នោតជ្រើសតាំងកាន់តំណែងប្រធាន អង្គការពាណិជ្ជកម្មពិភពលោកតាំងពីឆ្នាំ២០១៣ មកទល់ពេលនេះ ។ លោកបានចាប់ផ្តើមកាន់តំណែងអាណត្តិទីពីរនៅខែកញ្ញាឆ្នាំ២០១៧ ហើយនឹងបញ្ចប់នៅឆ្នាំ២០២១។ លោក Roberto Azevedo មានដើមកំណើតអាមេរិកឡាទីន កាន់តំណែងប្រធាន WTO ចាប់តាំងពីអង្គការនេះបង្កើតឡើងនៅឆ្នាំ១៩៩៥។
អគ្គនាយកWTO មានបំណងលាលែងចេញពីតំណែង ដោយសារតែ បញ្ហាវិវាទ ពិបាកដោះស្រាយ ក្នុងវិស័យពាណិជ្ជកម្ម រវាងអាមេរិក និងចិន អូសបន្លាយរយៈពេលជាង២ឆ្នាំកន្លងមក ។ អាមេរិក បានរារាំង ដល់អង្គការនេះតែងតាំង ចៅក្រមដើម្បី ដោះស្រាយវិវាទ ពាណិជ្ជកម្ម។ ក្នុងចំណោមសមាជិក ក្រុមចៅក្រមទាំង៧រូប ប្រសិនបើអាមេរិក មិនយល់ព្រម មិនអាចជ្រើសតាំងបានឡើយ។
ជាច្រើនលើកច្រើនសារអាមេរិក បានដាក់គំនាបទៅលើអង្គការពាណិជ្ចកម្មកំពូលមួយនេះពាក់ព័ន្ធពាណិជ្ជកម្ម ហើយ ប្រធានាធិបតី ដូណាល់ ត្រាំ គំរាមដកអាមេរិកចេញពីអង្គការនេះផងដែរ។
បច្ចុប្បន្នអង្គការសុខភាពពិពពលោក WHO ក៏កំពុងរងគំនាបយ៉ាងខ្លាំងពីអាមេរិក ពាក់ព័ន្ធបញ្ហាកូវីដ១៩។ អាមេរិកចោទអង្គការនេះលម្អៀងទៅខាងចិន បើទោះបីចាយលុយអាមេរិក ៤៥០លានដុល្លារក្នុងមួយឆ្នាំក្តី៕ដោយ៖ធី រីណា