ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីផ្តល់ជំនួយស្រូវសាលីចំនួន ២៥,០០០ តោនដល់កូរ៉េខាងជើង

ចែករំលែក៖

រុស្ស៊ីជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតទីពីរ របស់កូរ៉េខាងជើង បានសម្រេចផ្តល់ជំនួយស្រូវសាលីចំនួន ២៥ពាន់តោន ដល់កូរ៉េខាងជើង ក្នុងពេលប្រទេសនេះរងផលប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះរាំងស្ងួតកាលពីឆ្នាំ២០១៩ ប៉ះពាល់ដល់ទិន្នផលកសិកម្ម។

តាមសារព័ត៌មាន TTXVN នៅថ្ងៃទី១៤ខែឧសភា បានផ្សាយថា អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង នៅថ្ងៃទី១៤ខែឧសភា បានប្រកាសថា នាវាដឹកទំនិញ Plina បានដឹកស្រូវសាលីពីកំពង់ផែ Novorossiik ប្រទេសរុស្ស៊ីស្ថិតនៅតំបន់សមុទ្រខ្មៅឆ្ពោះទៅកាន់កូរ៉េខាងជើង។ ក្រុមនាវឹក ត្រូវបានកាត់ផ្តាច់ដើម្បីបង្កាឆ្លងកូវីដ-១៩ ចំណែកស្រូវសាលីកំពុងតែយកចេញពីនាវានៅកំពង់ផែមួយរបស់កូរ៉េខាងជើង។
ជាមួយគ្នានេះដែរ គណកម្មការធ្វើសកម្មភាពរួម( KAPAC) ជនជាតិអាមេរិកដើមកំណត់កូរ៉េខាងត្បូងមានទីតាំងនៅទីក្រុង Los Angeles ក៏បានផ្តល់ជំនួយបរិក្ខារពេទ្យដល់កូរ៉េខាងជើងផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ បើទោះបីប្រទេសនេះមិនទាន់មានព័ត៌មានថាមានករណីឆ្លងកូវីដ១៩ក្តី។
នៅក្នុងឆ្នាំ២០២០នេះកូរ៉េខាងជើង ប្រឈមនិងវិបត្តិសេដ្ឋកិច្ច និងកង្វះស្បៀងអាហារយ៉ាងខ្លាំង ខណៈប្រទេសនេះបិទព្រំដែនជាមួយចិន តាំងពីពេលដំបូងផ្ទុះកូវីដ១៩ ។ ប៉ុន្តែពេលនេះក៏បានចាប់ផ្តើមបើកដំណើរការវិញដោយប្រុយប្រយ័ត្នបំផុត ខ្លាចឆ្លងរាលដាលកូវីដ១៩។ដោយ៖ធី រីណា


ចែករំលែក៖