ខេត្តឧត្តរមាជ័យ៖ បុរសដ៏កំណាច អសីលធម៍ ឃោរឃៅព្រៃផ្សៃ ចិត្តជាមនុស្សតិរិច្ឆាន ប្រើហិង្សាលើកូនចុង វាយធ្វើបាប ចាប់កាច់ដៃ កាច់ជើងនោះ ត្រូវ ចៅក្រមស៊េីបសួរសាលាដំបូងខេត្តឧត្តរមានជ័យ ចេញដីកាបង្គាប់អោយឃុំខ្លួនបណ្ដោះអាសន្នហើយ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។
ជនជាប់ចោទមាន ឈ្មោះ ធួន ផាណា អាយុ ៣៤ឆ្នាំ ត្រូវដាក់ពន្ធនាគារ ពីបទ ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តទៅនៅថ្ងៃទី ២៥, ២៨ ខែ មេសា ឆ្នាំ ២០២០ ។
មជ្ឈដ្ឋានទូទៅគាំទ្រមន្ត្រីនគរបាលយុត្តិធម៌ និងតុលាការខេត្តឧត្តរមានជ័យ បានផ្តល់យុត្តិធម៌ដល់កុមាររងគ្រោះ និងគ្រួសារ៕ដោយ៖សិលា