ព័ត៌មានទាន់ហេតុការណ៍៖

ចូល​រួម​គោរព​ច្បាប់​ទាំងអស់គ្នា​ រថយន្ត​ឡិចស៊ីសបុកជាមួយរថយន្តកែច្នៃរបួស​ធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ រថយន្ត​ពីរគ្រឿង​បានជួប​គ្រោះថ្នាក់​ចរាចរណ៍​ លើផ្លូវជាតិលេខ​១១ត្រង់ចំណុច ឡូត៍កៅស៊ូស្ថិតនៅ​ភូមិ២៥ ឃុំព្រះ ធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលកេីតឡេីងពីការបេីកជែង​ ខ្វះការ​ប្រុងប្រយ័ត្ន​ បណ្តាលអោយ​មនុស្សចំនួន៤នាក់បានរបួសធ្ងន់​ និង​ ស្រាល​ ។

តាម​ប្រភព​ព័ត៌មាន​អោយដឹងថា​ ករណី​នេះកើតឡើងកាលពីថ្ងៃទី១៣​ខែឧសភា​ ឆ្នាំ២០២០ វេលាម៉ោង២០៖១៥នាទីព្រឹក​លើផ្លូវ ជាតិលេខ១១ត្រង់ចំណុចឡូត៍កៅស៊ូស្ថិតនៅភូមិ២៥ ឃុំព្រះ ធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

ប្រភព​ព័ត៌មាន​បន្តថា​ គ្រោះថ្នាក់​ចរាចរណ៍​ខាងលេី​បង្កឡើង​រវាងរថយន្តម៉ាកឡិចស៊ីស(300) ពណ៌ ប្រផេះ​ បើកបរដោយឈ្មោះប៊ន់ ចក់ភេទប្រុសអាយុ២៥ឆ្នាំជាតិខ្មែរ នៅ ភូមិក្រសាំងទង ឃុំអង្គរាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង (របួសស្រាល) អ្នករួមដំណើរ០២ នាក់ ១.ឈ្មោះប៉ក់ វាសនា ភេទប្រុស អាយុ ២០ឆ្នាំជាតិ ខ្មែរ (របួសស្រាល)និង ២.ឈ្មោះហ៊ុល រីណា ភេទស្រី អាយុ ២០ឆ្នាំជាតិខ្មែរនៅភូមិជាមួយគ្នា(របួសធ្ងន់) មកពីទិសខាងត្បូងប្រើប្រាស់ល្បឿនលឿន​ ។ លុះធ្វេីដំណេីរមកដល់ចំណុចកើតហេតុ​ ខាងលើបានបេីកជែង តែមិនផុតបានបុករថយន្តកែច្នៃពីក្រោយចំជ្រុងខាងឆ្វេង បណ្ដាលឲ្យរថយន្តកែឆ្នៃខ្ទាតចេញពីលើផ្លូវធ្លាក់ចូលទៅក្នុងរោងខាងស្ដាំ។

ចំពោះវត្ថុតាងទាំងពីរគ្រឿងបានយកមក រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរាំងឪ​ ខណៈ​អ្នកបើកបររថយន្តកែច្នៃក្រោយកើតហេតុរត់គេចខ្លួន​ ៕​ ដោយ​ ៖​ វណ្ណៈ​


ចែករំលែក៖