ខេត្តកណ្ដាល៖ រោងចក្រកាត់ដេរមួយកន្លែងយីហោ” វិនសេតហ្គាមែន” ត្រូវជនមិនស្គាល់អត្តសញ្ញាណ ចូលលួចគាស់ទូរដែកប្រមូលយកលុយអស់ជាង៣ម៉ឺនដុល្លារ នៅវេលាម៉ោង១រំលងអធ្រាតឈានចូល ថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលេីកដែក ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកលើកដែក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃឹម ឃុន ភេទប្រុស អាយុ៧៩ឆ្នាំមុខរបរ ប្រធានរដ្ឋបាលរោងចក្រ មានទីលំនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ។
ដោយឡែកសម្ភារៈបាត់បង់មាន៖ ប្រាក់រៀលប្រហែល២០លានរៀល,ប្រាក់ដុល្លារប្រហែល៣០,០០០ដុល្លារសហរដ្ឋអាមេរិក និងសម្ភារៈចាប់យករួមមាន៖សោរ សូឡិចចំនួន៦ សន្ដក៣ និងខូច៣,ដែកញូមចំរឹងបង្អួច ចំនួន០១,ខ្សែភ្លេីងស៊ឺរ៉ែន២កំណាត់,ទូរដែកចំនួន៣ ទូច្នៃចំនួន២ទូអូតូ០១។
ប្រភពដដែលបន្តថា យោងតាមកាមេរ៉ាសុវត្ថិភាព នៅយប់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០ នៅចន្លោះម៉ោង១ ដល់ម៉ោង៣ទៀបភ្លឺ មានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បានគាស់ទំលុះទំលាយបន្ទប់ការិយាល័យរដ្ឋបាល រួចគាស់ថតតុរបស់គណនេយ្យ គាស់ថតតុរបស់អនុប្រធានរោងចក្រនិងកាត់សោទូរដែកឆ្នៃបន្ទះធម្មតា រួចចាក់សោ ទូរដែកអូតូ បេីកយកប្រាក់អស់សរុបចំនួនប្រហែល២០លានរៀលនិងប្រាក់ដុល្លារប្រហែលជា៣០,០០០ម៉ឺនដុល្លារសហរដ្ឋទៅបាត់តែម្ដង។
បច្ចុប្បន្នចំពោះករណីនេះ កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕ដោយ៖ស្អាង ជ័យ