ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងរន្ទះលាយឡំនិងខ្យល់កន្រ្តាក់ ធ្វើឲ្យផ្ទះពលរដ្ឋ៤ខ្នងរបើកដំបូលនិងទូរទស្សន៏១គ្រឿងត្រូវឆេះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង បានរបើកដំបូលរងការខូចខាតយ៉ាងដំណំ និងទូរទស្សន៍មួយគ្រឿងបានឆេះ ខណៈដែលមានករណីភ្លៀងរន្ទះលាយឡំនិងខ្យល់កន្រ្តាក់បោកបក់យ៉ាងខ្លាំង កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២០ស្ថិតក្នុងភូមិបាក្រុងឃុំស្វាយចេកស្រុករំដួលខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុករំដួល បានឲ្យដឹងថា ផ្ទះដែលរបើកដំបូលមានឈ្មោះអុិច សំអេន ភេទស្រីអាយុ៣៧ឆ្នាំរស់នៅភូមិបាក្រុងឃុំស្វាយចេកស្រុករំដួលមានបណ្ដោយ៧គុណនិង៦ម៉ែត្ររងការខូចខាតរបើកជញ្ជាំងសង្ក័សីអស់ចំនួន១០សន្លឹក ។ ទី២មានឈ្មោះចាន់ ភាង ភេទប្រុសអាយុ៦៤ឆ្នាំផ្ទះមានទំហំ៧គុណនិង៨ម៉ែត្ររងការខូចខាតរបើកដំបូលតរយាបផ្ទះសង្ក័សីអស់ចំនួន១១សន្លឹក ។ ទី៣មានឈ្មោះសំ សារុនភេទប្រុ សអាយុ៥១ឆ្នាំផ្ទះមានទំហំ៨គុណនិង៩ម៉ែត្តរបើកដំបូលផ្ទះសង្ក័សីអស់ចំនួន៧សន្លឹក ។ ទី៤មានឈ្មោះកែវ ផុនភេទប្រុសអាយុ៥៧ឆ្នាំនៅរស់នៅភូមិច្រកស្គរឃុំស្វាយចេកស្រុករំដួលផ្ទះមានទំហំ៥គុណនិង៦ម៉ែត្ររងការខូចខាតរបើកដំបូលផ្ទះសង្ក័សីចំនួន២សន្លឹក ។ និងទី៥ឈ្មោះនង សារន់ភេទស្រីអាយុ៤១ឆ្នាំរស់នៅភូមិបាក្រុងឃុំស្វាយចេកស្រុករំដួលត្រូវរន្ទះបាញ់ចំទូរទស្សន៍បណ្ដាលឱ្យខូចខាតទាំងស្រុង។

សមត្ថកិច្ចបានបញ្ជាក់ថាក្នុងហេតុការណ៍មានភ្លៀងរន្ទះលាយឡំនិងខ្យល់កន្រ្តាក់នេះមិនបណ្ដាលឱ្យមនុស្សនិងសត្វរងគ្រោះថ្នាក់អ្វីនោះទេ៕យឹម សុថាន


ចែករំលែក៖