ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនសង្ស័យម្នាក់ករណីលួចម៉ូតូក្នុងតំបន់សេដ្ឋកិច្វពិសេសស្វាយរៀងហ្គីហ្គារីសស៍

ចែករំលែក៖

ខេត្តស្វាយរៀងះសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្ដឹងម្ចាស់ម៉ូតូត្រូវបានចោរកាច់កបាត់កាលពីវេលាម៉ោង៣និង៤៨នាទីរសៀល ថ្ងៃទី១៤ខែ ឧសភា ឆ្នាំ២០២០នៅចំណុចរោងចក្រធីវ៉ាយ ក្នុងតំបន់សេដ្ឋកិច្វពិសេសស្វាយរៀងហ្គីហ្គារីសស៍ ស្ថិតនៅភូមិដើមពោធិ័ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាជនសង្ស័យមានឈ្មោះកៅ សុរាជ អាយុ១៩ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែរ ខេត្តបាត់ដំបង ។

ចំណែកម្ចាស់ម៉ូតូមានឈ្មោះ អោម សារ៉ែន ភេទប្រុស អាយុ២៨ឆ្នាំមុខរបរជាងភ្លើង មានទីលំនៅភូមិទទារ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ខណះម៉ូតូដែលបាត់ម៉ាកហុងដាសេ១២៥ស៊េរ៊ី២០១៤ពាក់ស្លាកលេខភ្នំពេញ១CI-៣១៤៧។

សមត្ថកិច្ចបានបញ្ជាក់ថាបុរសឈ្មោះអោម សារ៉ែន បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្ដៀងរាយថា មានករណីចោរលួចម៉ូតូរបស់គាត់ ម៉ាកហុងC១២៥ពណ៌ខ្មៅ ស៊េរ៊ីឆ្នាំ២០១៤ពាក់ស្លាកលេខភ្នំពេញ១CI- ៣១៤៧នៅចំណុចរោងចក្រធីវ៉ាយ ក្នុងតំបន់សេដ្ឋកិច្វពិសេសស្វាយរៀងហ្គីហ្គារីសស៍ ស្ថិតនៅភូមិដើមពោធិ័ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ទើបសមត្ថកិច្ច

ចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យមកសាកសួរនិងបញ្ជូនមកអធិការនគរបាលស្រុកស្វាយទាប ដើម្បីចាត់ការតាមច្បាប់៕យឹម សុថាន


ចែករំលែក៖