ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលប៉ុស្តិចាក់អង្រែលើឃាត់ខ្លួនបុរសម្នាក់ឈរ លក់ថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើឃាត់ខ្លួនបុរសម្នាក់ឈរលក់ថ្នាំញៀន ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង ១២និង៣០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២០ នៅចំណុចផ្លូវ៦០ម៉ែត្រ មុខសំណង់មិនរៀបរយក្រុមទី៨ ភូមិ ព្រែកតាគង់សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ ចក់រ៉ាវី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅ មិនពិតប្រាកដ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួន
កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី ចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុច កេីតហេតុក៏ប្រទះឃេីញជនសង្ស័យ កំពុងឈរលក់ថ្នាំញៀនក៏ឃាត់ត្រួតពិនិត្យ ឃេីញមានក្រាមសថ្លាចំនួន ០២ កញ្ចប់ថង់តូច(សង្ស័យជាគ្រឿងញៀ)ក៏ឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេីតែម្ដង។ វត្ថុតាងដកហូតរួមមាន៖ ក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ថង់តូច ។

បច្ចប្បន្នជនសង្ស័កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធី៕ជ្រោយពេជ្រ


ចែករំលែក៖