ប្រធានាធិបតីបារាំងបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ក្រោយពេល ក្រុមហ៊ុនផលិតឱសថ Sanofi របស់បារាំងប្រកាសថានឹងលក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឲ្យអាមេរិកមុន។
កាលពីថ្ងៃទី១៤ខែឧសភា មន្ត្រីរដ្ឋាភិបាលបារាំង បាននិយាយទៅកាន់សារព័ត៌មាន Bloomberg ថា ប្រធានាធិបតី ម៉ាក្រុងខឹងសម្បាយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងខាងលើ។ លោកម៉ាក្រុងបានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ គឺជាផលិតផលរួម មិនត្រូវអនុវត្តទៅតាមច្បាប់ទីផ្សារនោះឡើយ។
លោកម៉ាក្រុង នឹងជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុនក្នុងពេលឆាប់ៗនេះពីបញ្ហាខាងលើ។សារព័ត៌មាន SCMP នៅថ្ងៃទី១៥ខែឧសភាបានផ្សាយថា ប្រធានាធិបតី ម៉ាក្រុងខឹងយ៉ាងខ្លាំង ក្រោយការប្រកាសរបស់ក្រុមហ៊ុនឱសថបារាំង Sanofi ថានឹងលក់វ៉ាក់សាំងព្យាបាលកូវីដ-១៩ ឲ្យអាមេរិកមុន។
អគ្គនាយកក្រុមហ៊ុន Sanofi លោក Paul Hudson បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនមានសិទ្ធិទិញវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Sanofi ចំនួនច្រើន។មិនតែប៉ុណ្ណោះទីក្រុងវ៉ាស៊ីនតោនបានបញ្ជាទិញតាំងពីខែកុម្ភៈឆ្នាំ២០២០ មកម៉្លេះដោយអាមេរិកសង្ឃឹមថា នឹងទទួលបានវ៉ាក់សាំងនេះមុនគេ ៕ធី រីណា