ភ្នំពេញ៖បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹ ងបើករថយន្តហ៊ីយ៉ាន់ដាយស្តារុិចមួយគ្រឿងទៅបុកគូទរថយន្តIZUZUមួ យគ្រឿងទៀតខណៈកំពុងឈប់នៅភ្លើងស្តុបពេញទំហឹងបណ្ដាលឲ្យរថយន្តបង្កខូចខាតយ៉ាងដំណំចំណែកម្ចាស់អង្គុយធ្វើព្រងើយមិនចុះមកដល់ស្រា យគ្នា។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោ ង ១០ និង ៥០ នាទីយប់ថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២០ នៅចំណុចស្តុបណូគាតាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនកើតហេតុគេឃើញបុ រសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀ តបើករថយន្តឃ្លុបម៉ាកIZUZUពណ៌សពា ក់ស្លាកលេខភ្នំពេញ3D-5139ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ ចំណុចកើតហេតុខាងលើបានឈប់នៅភ្លើ ងស្តុបខណះនោះក៏មានរថយន្តមួយគ្រឿ ងម៉ាកហុីយ៉ាន់ដាយ ស្តារុិចពណ៌ទឹកប្រាក់ពាក់ស្លា កលេខភ្នំពេញ2AH-2328 បើកបុរសជនជាតិចិនម្នាក់ធ្វើដំណើ រមកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យរថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ា ងដំណំចំណែកឯរថយន្តរងគ្រោះរងកា រខូចខាតបន្តិចបន្តួច។បន្ទាប់ មកម្ចាស់រថយន្តបង្កអង្គុយក្នុ ងរថយន្តធ្វើព្រងើយដោយមិនបានចុះ មកធ្វើការដោះស្រាយជាមួយខាងម្ចា ស់រថយន្តរងគ្រោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋា នបានចុះមកដល់និងមានតំណាងខា ងរថយន្តជនជាតិចិនចុះមកដល់កន្លែ ងកើតហេតុនិងធ្វើការសម្របសម្រួ លគ្នាដោយភាគីបង្កបានចេញសំណងចំ នួន៥០ ដុល្លារទៅឲ្យភាគីរងគ្រោះដើម្បី បញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោ យ៖ សុខាសែនជ័យ