ព័ត៌មានទាន់ហេតុការណ៍៖

លួចគេបានគ្រាន់តែពេលគេទាន់គឺក្រែលហើយ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវប្រជាពលរដ្ឋចាប់បានហើយប្រគល់ឱ្យសមត្ថកិច្ចក្រោយពីរូបគេបានធ្វើសកម្មភាពលួចកាច់កម៉ូតូ១គ្រឿងមិនបានសម្រេច។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នៅតាមបណ្តោយផ្លូវលេខ២០០២ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ អាក់ ជនជាតិខ្មែរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ជុន លីនដា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ។

នារីរងគ្រោះម្ចាស់ម៉ូតូបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុនាងបានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិចពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ1HU-2395 ត្រឡប់ពីកន្លែងធ្វើការវិញក៏ទុកនៅមុខបន្ទប់ជួលហើយឡើងទៅជាន់លើដោយចាក់សោ.កត្រឹមត្រូវ។លុះមួយសន្ទុះក្រោយមកស្រាប់តែម្ចាស់ផ្ទះជួលបានឮសំឡេងបញ្ឆេះម៉ូតូក៏ស្ទុះចេញមកមើលឃើញជនសង្ស័យក៏ស្រែកឆោឡោឡើងហើយនាំគ្នាដេញចាប់បានម្នាក់យកមកប្រគល់ឱ្យសមត្ថកិច្ច ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។

ដោយឡែកលោក នាង ផល្លី នាយប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមបានឱ្យដឹងថាក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមលោកបានបញ្ជាកម្លាំងឱ្យចុះទៅដល់កន្លែងកើតហេតុដើម្បីជួយធ្វើអន្តរាគមន៍និងនាំខ្លួនជនសង្ស័យនិងជនរងគ្រោះឱ្យមកដាក់ពាក្យបណ្តឹងដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបន្តនីតិវិធី៕ ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖