ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យឯកទេសចិន ចុះផ្សព្វផ្សាយវិធីបង្ការជំងឺកូវីដ-១៩ និងធ្វើតេស្តដល់កងទ័ពជេីងទឹក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរង បញ្ជាការដ្ឋាន កងទ័ពជេីងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្របានលេីកឡេីងពីមិត្តភាពរបស់ប្រជាជាតិទាំងពីរ កងទ័ពទាំងពីរ ត្រូវបានពង្រឹង ពង្រីកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងកិច្ចសហប្រតិបត្តិការលេីគ្រប់វិស័យ ដែលប្រមុខរដ្ឋាភិបាលទាំងពីរបានលេីកឡេីងជារឿយៗថាៈ មិត្តភាពដែកថែបពិតជារឹងមាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោក សុី ជីនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន តែងតែលេីកឡេីងជារឿយៗនៅក្នងជំនួបជាហូរហែបន្តមក។ ការលេីកឡេីងរបស់ លោកឧត្តមនាវីឯក  អ៊ុក សីហា ដូច្នេះ ក្នុងឱកាសដែលគណៈប្រតិភូក្រុមគ្រូពេទ្យកងទ័ពរំដោះប្រជាជនចិនមួយក្រុមមានជំនាញឯកទេសក្នុងការជួយទប់ស្កាត់មេរោគកូវីដ១៩ ដឹកនាំដោយលោកវរសេនីយ៍ ឯក ជាំង ជាហ្វូ និងក្រុមការងារមានសមាជិក៤ រូប រួមដំណេីរជាមួយភាគីកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ចាន់ ដារ៉ាវុទ្ធ នាយករង នាយកដ្ឋានសុខាភិបាលនៃអគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិនិងសហការី កាលពីថ្ងៃសុក្រ ៩រោច ខែពិសាខ​ ឆ្នាំជូត ទោស័ ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នៅមូលដ្ឋានសមុទ្រ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។  លោកវរសេនីយ៍ឯក ជាំង ជាហ្វូ បានជម្រាបជូនលោកឧត្តមនាវីឯក មេបញ្ជាការរង បញ្ជាការដ្ឋាន កងទ័ពជេីងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ ក្នុងសកម្មភាពអញ្ចើញចុះពិនិត្យ ក៏ដូចជាជួយផ្សព្វផ្សាយទប់ស្កាត់មេរោគកូវីដ១៩ ដែលអាចនឹងអាចមានរលកទីពីរបេីយេីងធ្វេសប្រហែស។ ការចុះជួយជាបន្តបន្ទាប់របស់ក្រុមជំនាញស្ម័គ្រចិត្ត គ្រូពេទ្យកងទ័ពរំដោះប្រជាជនចិន រួមជាមួយនឹងសម្ភារបរិក្ខារ ពិតជានាំឱ្យមានកិច្ចសហការល្អរវាងកងទ័ពប្រទេសទាំងពីរ  ។

គួររំលឹកផងដែរថាៈ ក្រុមជំនាញឯកទេសរបស់កងទ័ពរំដោះប្រជាជនចិនរកជំងឺឆ្លងកូវីដ-១៩ ជូនដល់នាយនាវី នាយនាវីរង និងពលនាវឹកក្នុងបញ្ជាការដ្ឋាន មូលដ្ឋានសមុទ្រចំនួន ១៧៤នាក់ រួមទាំងប្រជាពលរដ្ឋដែលនៅជុំវិញមូលដ្ឋាន៣០ នាក់ផងដែរ៕ដោយ៖សុខដុម


ចែករំលែក៖