ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្រធានការិយាល័យប្រៃសណីយ៍ ស្រុកចន្ទ្រាជិះម៉ូតូបុកសត្វគោស្លាប់នឹងកន្លែង

ចែករំលែក៖

ខេត្តស្វាយរៀងះបុរសម្នាក់ដែលគេស្គាល់ជា អតីតប្រធានការិយាល័យប្រៃសណីយ៍ និង ទូរគមនាគមន៍ស្រុកចន្ទ្រាបានស្លាប់ភ្លាមៗនឹងកន្លែងដោយសារគ្រោះថ្នាក់ចរាចរណ៏បង្កឡើងដោយសត្វគោរត់ឆ្លងផ្លូវបុកជាមួយម៉ូតូយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង២៧នាទីល្ងាច ថ្ងៃទី១៥ខែឧសភាឆ្នាំ ២០២០ នៅលើផ្លូវ៣១៦A ស្ថិតនៅភូមិដីក្រហម ឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសរងគ្រោះ ឈ្មោះព្រំ សេង  អាយុ ៥៦ មុខរបរ អតីតប្រធានការិយាល័យប្រៃសណីយ៍ និង ទូរគមនាគមន៍ស្រុកចន្ទ្រា បច្ចុប្បន្នជាអនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុកចន្ទ្រារស់ក្នុងភូមិដីក្រហម ឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

បើតាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុមានបុរសចំណាស់ម្នាក់បានជិះម៉ូតូមួយគ្រឿងក្នុងទិសដៅពីជើងមកត្បូងនៅលើផ្លូវ៣១៦A ខណះនោះស្រាប់តែមានសត្វគោរមួយក្បាលបានរត់ឆ្លងផ្លូវបណ្ដាលអោយអ្នកជិះម៉ូតូចាប់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងបណ្ដាលអោយដួលបោកក្បាលបង្កការភ្ញាក់ផ្អើលតែម្ដង។

សពត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៏ប្រគល់ឲក្រុមគ្រួសារយកមកធ្វើបុណ្យទាំងក្ដុកក្ដួលបំផុត៕យឹម សុថាន


ចែករំលែក៖