ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសអូសរទេះដឹកអីវ៉ាន់ម្នាក់ស្លាប់ផ្កាប់មុខដោយសារខ្យល់គរ

ចែករំលែក៖

ខេត្តព្រះសីហនុ៖  ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ផ្កាប់មុខ នៅវេលាម៉ោង៧:០០នាទីព្រឹកថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៦.០៥.២០២០ ក្បែរផ្លូវចូលវត្តលើ ស្ថិតក្នុងក្រុម១៤ ភូមិ០៣ សង្កាត់០២ ក្រុង/ខេត្តព្រះសីហនុ ។

យោងតាមរបាយការណ៍របស់នគរបាលសង្កាត់លេខ១បានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ញ៉ុល សល់  អាយុ៤០ឆ្នាំ មានមុខរបរអូសរទេះដឹកអីវ៉ាន់នៅបេនឡានមុខផ្សារលើ មានស្រុកកំណើតនៅស្រុកសំពៅមាស ខេត្តពោធិ៍សាត់ បច្ចុប្បន្នរស់នៅក្រុមទី១៦ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ប្រភពពីលោក នាក់ សុគន្ធ នាយផ្នែកបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ មូលហេតុមកពីសពចូលចិត្តផឹកស្រាស្រវឹងរាល់ថ្ងៃ។ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ឆ្លាម សមុទ្រ


ចែករំលែក៖