ខេត្តសៀមរាប៖ នៅថ្ងៃទី១៧ដល់ថ្ងៃ២០ឧសភា ឆ្នាំ២០២០ កងពលធំអន្ដរាគមន៍លេខ២ នឹងអនុវត្តលំហាត់បាញ់គ្រាប់ពិត កាំភ្លើងAK.៤៧ ។ នេះយើងតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។
ក្នុងនោះរដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា ៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃ២០ ខែឧសភា ឆ្នាំ២០២០ កងពលធំអន្ដរាគមន៍លេខ២ នឹងអនុវត្តលំហាត់បាញ់គ្រាប់ពិត កាំភ្លើងAK.៤៧ នៅពេលថ្ងៃ ដល់ទ័ពថ្មី បំពេញក្របខ័ណ្ឌ ឲ្យកងទ័ពជើងគោកឆ្នាំ២០២០ នៅទីលានបាញ់គ្រាប់ពិតភ្នំខ្យង VA(៣១.២៨) ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ កុំមានការភ្ញាក់ផ្អើល និងជៀសវាងធ្វើដំណើរឆ្លងកាត់ ឬចូលតំបន់ដែលបានកំណត់ខាងលើ៕ដោយ៖ស សម