ខេត្តមណ្ឌលគិរី ៖ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំណាមលៀរ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងមន្រ្តីរដ្ឋបាលព្រៃឈើ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បានជួបពិភាក្សាគ្នាអំពីការស្រាវជ្រាវប្រភេទរុក្ខជាតិផ្កាអ័រគីដេ ដែលកំពុងមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ហើយបានចុះពិនិត្យនិងស្រាវជ្រាវផ្ទាល់នៅក្នុងព្រៃ ស្ថិតនៅក្នុងភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
មន្រ្តីជំនាញនៅមិនទាន់បានបង្ហាញអំពីលទ្ធផលនៃការស្រាវជ្រាវនេះនៅឡើយទេ ថាតើមានប្រភេទផ្កាអ័រគីដេអ្វីខ្លះដែលនៅមានដុះក្នុងព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ នៃខេត្តមណ្ឌលគិរី៕សហការី