ព័ត៌មានទាន់ហេតុការណ៍៖

លោក ជា សុផារ៉ា អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវទាំង៣៤ខ្សែ​

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍​ ១០រោច​​​ ខែពិសាខ​​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​១៦ ខែឧសភា​ ឆ្នាំ២០២០​​ ​លោក ជា សុផារ៉ា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា​ (គអឆក) អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវទាំង៣៤ខ្សែ​ និងចុះពិនិត្យទីតាំងសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់​ ក្នុងក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ។
ក្នងការចុះពិនិត្យនេះដែរ ក៏មានការអញ្ជេីញចូលរួមពី​ លោក ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ និងជាអនុប្រធានអចិន្រ្តៃយ៍​ គអឆក​,​ លោក សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និងជាអនុប្រធាន​ គអឆក,​ លោក​ គួច​ ចំរើន​ អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ​ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញអន្តរក្រសួង​ និងអង្គភាពពាក់ព័ន្ធផងដែរ៕ដោយ៖សិលា


ចែករំលែក៖