ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងមួយមេលាយឡំខ្យល់កន្ត្រាក់បាក់រលំផ្ទះ១ខ្នង និងរបួសប្រជាពលរដ្ឋម្នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ នៅវេលាម៉ោង៦ល្ងាចថ្ងៃសៅរ៍១០ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ មានភ្លៀងមួយមេលាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំបាក់ផ្ទះឈើមួយខ្នងរាបដល់ដី និងរបួសកូនម្ចាស់ផ្ទះម្នាក់។

អធិការនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ បានឲ្យដឹងថាក្នុងហេតុការណ៍ភ្លៀងមួយមេលាយឡំខ្យល់កន្ត្រាក់នាល្ងាចថ្ងៃ១៦ ឧសភា នេះ បណ្តាលឲ្យបាក់រលំផ្ទះ ចំនួន ០១ខ្នង មានទំហំ ៧ម៉ែត្រ × ១១ ម៉ែត្រ ) ធ្វើអំពីឈើប្រក់ក្បឿងសសរបណ្តែតកម្ពស់ 3ម៉ែត្រ របស់ឈ្មោះ គ្រួស យ៉ាំ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ហើយបណ្តាលឲ្យរបួសធ្ងន់គួរសមប្រជាពលរដ្ឋចំនួន១នាក់ ឈ្មោះឡាំ យ៉ាង ភេទប្រុស អាយុ ២២ឆ្នាំត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះហើយត្រូវក្រុមគ្រួសារបញ្ជូនទៅរុំរបួសនៅមន្ទីរពេទ្យភ្លាមៗ ៕ដោយ÷ប្រាថ្នា


ចែករំលែក៖