ខេត្តព្រះវិហារ: មកដល់ព្រឹកថ្ងៃទី១៧ ខែឧសភា នេះ កម្លាំងនគរបាលចរាចរណ៍ស្រុកត្បែងមានជ័យនៅតែបន្តស្រាវជ្រាវរកម្ចាស់រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AX.៩៤៩២ ឲ្យចូលខ្លួនមកទទួលខុសត្រូវក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ហើយម្ចាស់រថយន្តគេចខ្លួនបាត់។
មន្រ្តីនគរបាលចរាចរណ៍ស្រុកត្បែងមានជ័យបានឲ្យដឹងថាមានគ្រោះថ្នាក់ចរណ៍កើតឡើង ១ ករណី រវាងរថយន្ត និង ម៉ូតូរ៉ឺម៉កលក់ទឹកអំពៅ ក្នុងពេលធ្វើដំណើរទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ និងអ្នករួមដំណើរ រងរបួសស្រាល វេលាម៉ោង១ និង ៤៥ នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ ១១២-១១៣ (បេងកោង)ស្ថិតនៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ក្នុងករណីនេះអ្នកបើកបររថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AX.៩៤៩២ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន បាត់ខណ:រថយន្តរបស់ខ្លួន
ខូចខាតធ្ងន់ផ្នែកខាងមុខ ។
ចំណែកជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហង្ស ស៊ាង ហាក់ ភេទប្រុស អាយុ ២៤ ឆ្នាំ នៅភូមិចម្ការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ មុខរបរ លក់ទឹកអំពៅតាមរ៉ឺម៉កម៉ូតូបើកបរម៉ូតូកូរ៉េពណ៌ក្រហម ពាក់ស្លាកលេខតាកែវ ១D.៣០៣២ សណ្តោងរ៉ឺម៉កលក់ទឹកអំពៅស្លាប់នៅកន្លែងកើតហេតុ ។ រីឯអ្នករួមដំណើរឈ្មោះស៊ឹម សៀ ភេទស្រីអាយុ ២០ឆ្នាំ រងរបួសស្រាល ត្រូវជាប្រពន្ធសាកសព ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាម៉ូតូសណ្តោងរ៉ឺម៉កលក់ទឹកអំពៅបើកបរពីទិសខាងត្បូងទៅ ទិសខាងជើង លុះមកដល់ចំណុុចកើតហេតុ បានបើកជែងរថយន្តមួយ គ្រឿងហើយបានជ្រុលចូលគន្លងរថយន្តខាងលើដែលបើកមកពីទិសបញ្ច្រាស់គ្នា ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍បែបនេះ ។
ក្នុងករណីនេះសមត្ថកិច្ច្ចកំពុងស្រាវជ្រាវរកម្ចាស់រថយន្តដើម្បីចូលខ្លួនមកដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់៕ដោយ÷ប្រាថ្នា