ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រមូលមាន់ជល់ក្នុងស៊ុម៦ក្បាល និងម៉ូតូ៨គ្រឿងយកទៅបន្តនីតិវិធី

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានចុះបង្រ្កាបសង្វៀនបញ្ជល់មាន់ភ្នាល់ដាក់លុយមួយកន្លែង ដោយដកហូតបាននូវវត្ថុតាងមាន់ជល់៦ក្បាល និងម៉ូតូចំនួន ៨គ្រឿង ដឹកយកទៅរក្សាទុកដើម្បីបន្តនីតិវិធី ។

 ករណីបង្រ្កាបកន្លែងបញ្ជល់មាន់ភ្នាល់ដាក់លុយខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៥ និង៣០នាទី ល្ងាចថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចដូនម៉ៅខាងកើត ស្ថិតក្នុងភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

 តាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលសំរោងបានឱ្យដឹងថា លទ្ធផលនៃការចុះបង្ក្រាបនេះគឺកម្លាំងសមត្ថកិច្ចបានរុះរើកន្លែងបញ្ជល់មាន់ធ្វើអំពីការុងមួយ ស៊ុមគ្របមាន់ចំនួន ៤ មាន់ជល់ចំនួន ៦ក្បាល និងម៉ូតូចំនួន ៨គ្រឿង។ចំណែកឯជនប្រព្រិឹត្តរត់គេចបាត់។ សម្ភារជាវត្ថុតាងទាំងអស់ត្រូវបានដឹកជញ្ជូនយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីបន្តនីតិវិធី ៕ ដោយ៖  បុឹម ពិន


ចែករំលែក៖