ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​ម្នាក់​លួច​កាច់​ក​ ម៉ូតូ​ បានជិត​១ខែ​ ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ លួចកាច់​ ក​ម៉ូតូ​ ហើយ​រត់​គេច​បាន​រយៈពេល​ជិត​១ខែ​ ក៏ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ បានមកវិញ​ ។
​ ការឃាត់ខ្លួន​ជនសង្ស័យរូបនេះ​បានធ្វើ​ឡេីង​កាលពីវេលា​ម៉ោង​ ៥និង​៣០ទាប​ភ្លឺ​ ថ្ងៃ​ទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០២០​ នៅ​ចំនុច​មុខ​ផ្ទះ​អត់​លេខ​ ផ្លូវ​ដួង​ងៀប​ ភូមិ​ដំណាក់​ធំ​៣​ សង្កាត់​ស្ទឹងមានជ័យ​ ៣​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ។

​ ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​មាន​ឈ្មោះ​ញឹម​ ជាតិ​ ភេទ​ប្រុស​ អាយុ​២៨ឆ្នាំ​ មុខរបរ​ មិន​ពិត​ប្រាកដ​ ស្នាក់ការ​មិន​ពិត​ប្រាកដ​ ។

​ លោកវរសេនីយ៍ត្រី​ ឯម​ ភារី​ នាយ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​ បានឲ្យ​ដឹង​ថា​ មុន​នឹង​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ គឺ​នៅថ្ងៃទី​ ១១​ ខែមេសា​ ឆ្នាំ​២០២០​ គឺ​មាន​ជនរងគ្រោះ​ម្នាក់​ បានមក​ដាក់​ពាក្យ​បណ្ដឹង​ ថា​មាន​ជនសង្ស័យ​មួយ​ក្រុម​ បាន​ធ្វើ​សកម្មភាព​ កាច់​ ក​ម៉ូតូ​ ម៉ាក​ ZOMER X ទៅ​បាត់​ហើយ​ បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ​ហើយ​ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​ បានធ្វើការ​ស្រាវជ្រាវ​ និង​ឆែក​មើលកាម៉ារ៉ា​ សុវត្ថិភាព​ ​ រហូត​មកដល់​ យប់​ថ្ងៃ​ទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០២០​ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បានល្បាត​ក្នុង​មូលដ្ឋាន​ ក៍ប្រទះ​ឃើញ​ បុរស​ជា​ជន​សង្ស័យ​ ដែល​ភិនភាគ​ ដូច​ក្នុង​ រូប​កាម៉ារ៉ា​ សុវត្ថិភាព​​ ​ ដែល​កំពុង​ដើរ​តាម​ បណ្ដោយ​ផ្លូវ​ដួង​ងៀប​ ទេីប​សមត្ថកិច្ច​បានធ្វើការ​ឃាត់​ខ្លួន​ យក​មក​ធ្វើ​ការ​ សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣តែ​ម្តង​ ។
​ សមត្ថកិច្ច​ធ្វើ​ការ​សាកសួរ​ ជនសង្ស័យ​ បានសារភាព​ថា​ រូបគេ​ពិត​ជា​បាន​ធ្វើ​សកម្មភាព​ កាច់​ក​ម៉ូតូ​ របស់​ជនរងគ្រោះ​ កាលពី​ថ្ងៃទី​ ១១​ ខែ​មេសា​ ឆ្នាំ​២០២០​ ពិត​ប្រាកដ​មែន​ ។
​ បន្ទាប់​ពី​សាកសួរ​រួច​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ កសាង​សុំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​ អធិការ​នគរបាល​ខណ្ឌ​មាន​ជ័យ​ ដេីម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ជា​បន្ត​ទៀត​ ៕ដោយ៖ភារ៉ាដង្កោ


ចែករំលែក៖