ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ងត៍ជីបម៉ុងបុកកិនម៉ូតូរងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរស២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណះជិះម៉ូតូឌុបគ្នាហេីយត្រូវរថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនជីបម៉ុងបុកនិងកិនអូសកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៧ខែឧសភា​ឆ្នាំ២០២០​ នៅចំណុចផ្លូវលេខ៣១៧​ កែងផ្លូវ៥២៨​ ស្ថិតក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​។ 

តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញម៉ូតូមួយគ្រឿងម៉ាកហុងដា​ ពណ៍ខ្មៅ​  ពាក់ស្លាក់លេខភ្នំពេញ1GE 6306 ជិះគ្នា២នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣១៧​ ក្នុងទិសដៅទីជេីងទៅត្បូងខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍​របសក្រុមហ៊ុនជីមម៉ុង​ ពាក់ស្លាកលេខភ្នំពេញ5A 2406 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៥២៨​ ក្នុងទិសដៅពីកេីតទៅលិចក៏ជ្រុលបុកនិងកិនអូសប្រហែល២ម៉ែត្របណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗចំណែកម៉ូតូនិងរថយន្តត្រូវបាននគរបាលជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕ដោយ​ ៖សុខាសែនជ័យ


ចែករំលែក៖