ខេត្តពោធិ៍សាត់៖ យ៉ាងហោចកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលាច បន្តប្រមូល និងដកហូតនូវម៉ូតូចំនួន ៦គ្រឿង សម្ភារៈ និងឧបករណ៍លេងល្បែងសុីសងផ្សេងៗ ដើម្បីយកទៅបន្តនីតិវិធី ។
ករណីបង្រ្កាបកន្លែងលេងល្បែងសុីសងខាងលើ ធ្វើឡើងនៅវេលាម៉ោង៤ និង៤៥នាទី រសៀលថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចចេតិយ ស្ថិតក្នុងភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលលាច កម្លាំងដកហូតនូវវត្ថុតាងរួមមាន ម៉ូតូចំនួន ៦គ្រឿង កន្ទេលចំនួន ២ ក្រដាសកម្រាលខ្លាឃ្លោកចំនួន ១ផ្ទាំង មេខ្លាឃ្លោកចំនួន ៣គ្រាប់ ស្បែងជើងចំនួន ៣គូរ ចានជ័រចំនួន ១ សម្ភារៈ និងឧបករណ៍ជាវត្ថុតាងយកទៅបន្តនីតិវិធី នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលលាច ។ គួររំលឹកថា បន្ទាប់ប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដាក់បទបញ្ជាសមត្តកិច្ចមូលដ្ឋាន ជាពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រួតពិនិត្យ និងបង្រ្កាបឲ្យខានតែបាន ពាក់ព័ន្ធករណីល្បែងសុីសងគ្រប់ប្រភេទ ដូច្នេះឃើញថា មួយរយៈនេះមានលទ្ធផលបង្រ្កាបល្បែងសុីសងគួរឲ្យគត់សម្គាល់ ប៉ុន្តែពុំទាន់ឃើញមានករណីទ្រង់ទ្រាយធំនៅឡើយនោះទេ ៕ ដោយ៖ បុឹម ពិន