ខេត្តសៀមរាប៖ ក្មេងស្រីស្ថិតក្នុងវ័យអនិតិជនម្នាក់បានទាក់ទងស្រឡាញ់គ្នាជាមួយយុវជនម្នាក់ ជាអនិតិជនដូចគ្នាតាមហ្វេសប៊ុកជាង១ឆ្នាំហើយ លុះពេលប៉ុន្មានថ្ងៃមកនេះនាងបានជ្រុលជ្រួសប្រគល់ខ្លួនប្រាណឲ្យយុវជននោះចំនួន៣ដង តែត្រូវម្តាយខាងស្រីប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន។
ជនសង្ស័យរូបនេះត្រូវបានកម្លាំងនគរបាលក្រុងសៀមរាបកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃ១៧ខែឧសភានេះ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនយុវជននេះបានមួយថ្ងៃនៅភូមិជ្រាវសង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាប ។
សមត្ថកិច្ចនគរបាលក្រុងសៀមរាបបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ អៀង វីរ:ឧត្តម អាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១០រស់នៅក្រុមទី១ភូមិខ្នារសង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាប។ ចំណែកជនរងគ្រោះមានឈ្មោះស.ស.មអាយុ១៤ឆ្នាំជាសិស្សថ្នាក់ទី១១មានទីលំនៅឃុំកែវពណ៌ស្រុកពួកខេត្តសៀមរាប។
តាមការរៀបរាប់ក្នុងពាក្យបណ្តឹងថា កាលពីល្ងាចថ្ងៃទី១៣ខែឧសភាឆ្នាំ២០២០កន្លងទៅនេះជនរងគ្រោះបានឆាតប្រាប់ជនសង្ស័យឱ្យទៅយកខ្លួននៅម្តុំជិតភ្នំក្រោម។ពេលនោះជនសង្ស័យក៏បានជិះម៉ូតូមកជួបតាមការណាត់។ក្រោយពីជួបហើយជនរងគ្រោះបានឡើងជិះម៉ូតូទៅជាមួយជនសង្ស័យមកអង្គុយលេងក្នុងដីឡូតិ៍មួយកន្លែងក្បែរផ្ទះជនសង្ស័យ។
សមត្ថកិច្ចបានបន្តថាលុះដល់ព្រលប់ថ្ងៃដដែលជនសង្ស័យបានជិះឌុបជនរងគ្រោះដើរលេងរហូតដល់ម៉ោង១១យប់ទើបជនសង្ស័យបានឌុបនាំជនរងគ្រោះមកកាន់ផ្ទះរបស់ខ្លួននៅភូមិខ្នារ។ពេលនោះជនសង្ស័យបានប្រាប់ឪពុកម្តាយគេថាជនរងគ្រោះគឺជាសង្សាររបស់ខ្លួនហើយត្រូវបានអ្នកផ្ទះដេញចេញពីផ្ទះហើយនាំគ្នាដើរចូលបន្ទប់ដេកបាត់។
សមត្ថកិច្ចបានបន្តទៀតថា លុះចូលដល់បន្ទប់ជនសង្ស័យបានសុំជនរងគ្រោះរួមភេទតែត្រូវបានជនរងគ្រោះបដិសេធ។ តែក្រោយមកជនសង្ស័យបានសុំម្តងទៀតហើយជនរងគ្រោះក៏បានយល់ព្រម។
លុះដល់យប់ថ្ងៃទី១៤ឧសភាជនសង្ស័យបានរួមភេទជាមួយជនរងគ្រោះម្តងទៀតនិងនៅយប់ថ្ងៃទី១៥ឧសភា ពួកគេក៏បានរួមភេទជាមួយគ្នាម្តងទៀត សរុប៣ដង។
ដោយទង្វើប្រាសចាកប្រពៃណីបែបនេះ ម្តាយខាងស្រីសម្រេចដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឃាត់ខ្លួនយុវជនរូបនេះចាត់ការតាមច្បាប់តែម្តង៕ដោយ÷ប្រាថ្នា