ព័ត៌មានទាន់ហេតុការណ៍៖

ការចាប់ផ្តើមឡើងវិញរបស់ Premier League បានបោះជំហានកាន់តែជិតដល់

ចែករំលែក៖

អង់គ្លេស៖ ក្លិបនៅ Premier League សង្ឃឹមថានឹងផ្តល់ឱ្យកីឡាកររបស់ពួកគេនូវការហ្វឹកហាត់ជាក្រុមតូចៗនៅសប្តាហ៍នេះ។ ប៉ុន្តែ កាលបរិច្ឆេទដែលគ្រោងទុកនៅថ្ងៃទី១២ ខែមិថុនាសម្រាប់ការប្រកួតដើម្បីចាប់ផ្តើមម្តងទៀតនឹងចាំបាច់ត្រូវតែមានការយកចិត្តទុកដាក់ខ្លាំងបំផុត

ការបោះឆ្នោតមួយនឹងត្រូវធ្វើឡើងនៅលើការហ្វឹកហាត់របស់កីឡាករ និងពិធីសារវេជ្ជសាស្រ្តនៅពេលដែលក្លិបកំពូលៗចំនួន២០ បើកកិច្ចប្រជុំ របស់ខ្លួននៅព្រឹកថ្ងៃចន្ទនេះ ប្រសិនបើមានការឯកភាពគ្នាអាចហ្វឹកហាត់ជាក្រុមចំនួន៧ថ្ងៃ ចាប់ពីថ្ងៃអង្គារតទៅ

ទោះជាល័ក្ខខ័ណ្ឌដែលពួកគេអនុវត្តតាមវិធានការណ៍នៅដាច់ដោយឡែក និងប្រកាន់ខ្ជាប់នូវលក្ខណៈវិនិច្ឆ័យតឹងរឹងជាច្រើនដែលរួមមានការហាត់នៅផ្ទះនិងការបើកបរទៅកន្លែងហ្វឹកហាត់ដោយខ្លួនឯងក៏ដោយ

ក្នុងកិច្ចប្រជុំនេះ យ៉ាងហោចណាស់មានក្លឹបចំនួន ១៤ ក្នុងចំណោមក្លឹបទាំង ២០ ត្រូវយល់ព្រមថាពិធីសាស្ត្រសុវត្ថិភាពគឺគ្រប់គ្រាន់សម្រាប់ផែនការដែលត្រូវអនុម័តសេចក្តីសម្រេចឲ្យដំណើរការការប្រកួតឡើងវិញបាន ៕ដោយ៖ភារៈ


ចែករំលែក៖