ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយប្រហែសមួយភ្លែត ធ្វើឲ្យកូនប្រុសអាយុ១ខួប ធ្លាក់ជង្ហុកទឹកឈ្លក់ស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់ អាយុទើបតែ ១ខួប បានស្លាប់ ខណៈដែលម្តាយ រវល់តែបោកខោអាវទុកកូនចោល ក៏ដើរទៅធ្លាក់ចូលជង្ហុកទឹកដក់បណ្ដាលឲ្យកូនឈ្លក់ទឹកស្លាប់បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២០ នៅភូមិផ្លូវដំរីលើឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

សមត្ថកិច្ចប្រាប់ថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ហុង គឹមសាង អាយុ១ឆ្នាំមានឪពុកឈ្មោះពៅ សេងហុង អាយុ២៨ឆ្នាំ និងម្តាយឈ្មោះសេង គឹមសួងអាយុ២០ឆ្នាំ នៅភូមិកើតហេតុ មានកូនដំបូង។

លោកស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា មុនពេលកើតហេតុ ម្តាយមិនបាលមើលកូននោះទេ ដោយរវល់តែប្រមូលខោអាវបោកពេលនោះកូនប្រុស នៅដើរលេងតែម្នាក់ឯង ក្រោយពីបាត់កូនម្តាយបានឈប់បោកខោអាវដើររកកូនមួយសន្ទុះ បានប្រទះឃើញ កូនធ្លាក់ចូលក្នុងជង្ហុកមានទឹកថង់ប្លាស្ទិកដែលបូមស្តុបទឹកទុកលាយជីសម្រាប់ស្រោចដំណាំនៅខាងក្រោយផ្ទះចម្ងាយ២០ម៉ែត្រ  បណ្តាលឲ្យស្លាប់ បាត់ទៅហើយ

ក្រោយកើតហេតុ សពបន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច ក៏បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖វណ្ណា


ចែករំលែក៖