ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របេីកគៀរថយន្តកាមរីហាយប្រ៊ីដ បណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបេីកបរខ្វះការប្រុងប្រយ័ត្នបានគៀរថយន្ត កាមរីហាយប្រ៊ីដ បណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយចំហៀងខាងឆ្វេងតិចតួច។

    ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ០៩និង១០នាទីយប់ថ្ងៃទី១៨​ ខែឧសភា​ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ ២១៧ ស្ថិតក្នុងសង្កាត់តំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

    តាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់បេីករថយន្តកុងតឺន័រក្បាលពណ៌ខៀវ មួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម 3A-4151 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជេីង ខណះមកដល់ចំណុចកេីតហេតុ  ដោយខ្វះការប្រុងប្រយ័ត្ន ស្រាប់តែគៀទៅលេីរថយន្តម៉ាក កាមរីហាយប្រ៊ីដ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-4293 ដែលបានធ្វេីដំណេីរស្របទិសគ្នា បណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយចំហៀងខាងធ្វេងតិចតួច ។

    ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានជួយធ្វេីការសម្របសម្រួល ដោយភាគីខាងរថយន្តកុងតឺន័របានចេញសំណងចំនួន ៤០$ទៅឲ្យខាងភាគីរថយន្តកាមរីហាយប្រ៊ីដ ដេីម្បី បញ្ចប់រឿង៕ដោយ៖​ ​ ភារ៉ា​ ដង្កោ


ចែករំលែក៖