ព័ត៌មានទាន់ហេតុការណ៍៖

លីកកំពូលអាល្លឺម៉ង់៖ កីឡាករនៅតែអបអរឱបគ្នាក្រោយពេលស៊ុតបញ្ចូលទី ផ្ទុយពីការណែនាំមុនការប្រកួត

ចែករំលែក៖

អាល្លឺម៉ង់៖ នាយកប្រតិបត្តិលីកកំពូលអាល្លឺម៉ង់ Bundesliga បានចេញសេចក្តីប្រកាសឲ្យកីឡាករទាំងក្នុងក្របខ័ណ្ឌមួយនេះត្រូវគោរពតាមគោលការណ៍ណែនាំក្នុងការវិលត្រឡប់ទៅលេងវិញមុនការប្រកួតនាចុងសប្តាហ៍ក្រោយ បន្ទាប់ពីកីឡាកររបស់ក្លិប Hertha Berlin បានព្រងើយកន្តើយ និងមិនគោរពតាមគោលការណ៍នេះអំឡុងពេលយកជ័យជម្នះ ៣-០ ទៅលើក្រុម Hoffenheim កាលពីថ្ងៃសៅរ៍កន្លងទៅ

DFL (លីកបាល់ទាត់អាល្លឺម៉ង់) បានប្រកាសរួចហើយថា ក្លិប HerthaBerlin នឹងមិនត្រូវបានដាក់ទណ្ឌកម្មចំពោះការអបអរសាទរក្រោយស៊ុតបាល់បញ្ចូលទី ដោយបានរត់ទៅឱបគ្នា ធ្វើឲ្យមានកំហុសក្នុងការណែនាំមុនការប្រកួត

ទោះយ៉ាងណាលោក Robert Klein នាយកប្រតិបត្តិ Bundesligaមានប្រសាសន៍ថា គោលការណ៍ណែនាំចាំបាច់ត្រូវអនុវត្តតាម។ លោកបន្តថា មានគោលការណ៍ណែនាំមានច្បាស់លាស់។ យើងត្រូវការកីឡាករគ្រប់រូបគោរពតាម នៅក្នុងសេចក្តីណែនាំគឺការអនាម័យ និងការអបអរសាទរពេលរកគ្រាប់បាល់បានគឺត្រូវនៅគម្លាតឆ្ងាយពីគ្នា

លោកបន្តទៀតថា “មនុស្សម្នាក់អាចត្រេកអរពេលបានស៊ុតបញ្ចូលទីដែលប្រហែលជាពេលខ្លះនឹងរត់ទៅឱបមិត្តរួមក្រុម ប៉ុន្តែយើងត្រូវដឹងថា តាមការណែនាំគឺមិនឲ្យធ្វើដូច្នេះទេ ទាំងនេះគឺដើម្បីចៀសផុតពីការឆ្លងមេរោគកូវីដ១៩ និងអាចធ្វើឲ្យរដូវកាលរបស់យើងបញ្ចប់បាន ប្រកបដោយភាពជឿជាក់ និងជោគជ័យ” ៕

ដោយ៖ភារៈ


ចែករំលែក៖