ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើស្លាបរបស់ក្លិប Chelsea និងជាជម្រើសជាតិអង់គ្លេស CallumHudson-Odoi ត្រូវបានចាប់ខ្លួនសង្ស័យរំលោភសេពសន្ថវៈ

ចែករំលែក៖

អង់គ្លេស៖ ខ្សែបម្រើស្លាបរបស់ក្លិប Chelsea និងជាកីឡាករជម្រើសជាតិអង់គ្លេស Callum Hudson-Odoi ត្រូវបានចាប់ខ្លួនពីបទសង្ស័យរំលោភសេពសន្ថវៈកាលពីព្រឹកថ្ងៃអាទិត្យ

មន្ត្រីប៉ូលីស និងរថយន្តសុឺរ៉ែនត្រូវបានបញ្ជូនទៅកាន់អាស័យដ្ឋានមួយនៅទីក្រុងឡុងវេលាម៉ោងនិង៥៣នាទីដែលជាទីតាំងស្នាក់នៅរបស់កីឡាករ Odoi តាមពាក្យបណ្តឹងរបស់ស្ត្រីម្នាក់ដែលបានប្តឹងកីឡាកររូបនេះ នៅពេលនោះស្ត្រីម្នាក់បានរាយការណ៍ថា នាងត្រូវបានគេចាប់រំលោភ ហើយក្រុមគ្រូពេទ្យក៏បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមផងដែរ

Hudson-Odoi មានអាយុ១៩ ឆ្នាំត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុប៉ុន្តែក្រោយពីមានការសម្របសម្រួលពីមេធាវីរួចមក កីឡាកររូបនេះត្រូវបានគេធានាឲ្យនៅក្រៅឃុំបណ្តោះអាសន្នរហូតដល់ពាក់កណ្តាលខែមិថុនា ពេលតុលាការកោះហៅសាកសួរបន្ត។

ជុំវិញករណីនេះក្លិតោខៀវ Chelsea បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទេ Hudson-Odoi គឺជាកីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេសទីហើយកាលពីខែកញ្ញាដែលបានចុះកុងត្រាថ្មីរយៈពេលឆ្នាំជាមួយតោខៀវ ហើយក៏ជាកីឡាករដំបូងគេនៅ Premier League ដែលបានធ្វើតេស្តរកឃើញមេរោគកូវីដ១៩ ប៉ុន្តែកីឡាកររូបនេះបានជាសះស្បើយពេញលេញ ដូចកីឡាកររបស់ក្លឹបតោខៀវដទៃទៀតដែរកំពុងរង់ចាំត្រលប់ទៅហ្វឹកហាត់វិញមុនពេលចាប់ផ្តើមរដូវកាលបន្ត

របាយការណ៍ខ្លះបានលើកឡើងថា ស្ត្រីដែលពាក់ព័ន្ធបានទៅលេង Hudson-Odoi នៅទីតាំងដែលកីឡាកររូបនេះស្នាក់នៅ

ប្រទេសអង់គ្លេសបានហាម និងដាក់កំហិតថា មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលមកពីគ្រួសារនីមួយៗអាចជួបគ្នាបានដ៏រាបណាពួកគេនៅខាងក្រៅផ្ទះនិងទុកចម្ងាយពីរម៉ែត្រពីគ្នា ដោយការពារការឆ្លងជំងឺកូវីដ-១៩ ៕ដោយ៖ភារៈ


ចែករំលែក៖