ព័ត៌មានទាន់ហេតុការណ៍៖

ប្រាសាទ ដាវីន បង្ហាញរូបថតកំពុងពពោះ និងមុខមាត់ស្វាមី

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបង្ហាញមុខនិងស្នាដៃសិល្បៈមួយរយៈពេលកន្លងទៅ ប្រាសាទដាវីន ក៏បានធ្វើឲ្យអ្នកគាំទ្រនាងភ្ញាក់ផ្អើលជាថ្មីក្រោយពីនាងបង្ហាញមុខគូស្នេហ៍ និងរូបថតពោះជិតគ្រប់ខែទៅហើយ។

តារាសម្ដែងស្រី និងជាតារាម៉ូដែលដ៏ល្បី អ្នកនាង ប្រាសាទ ដាវីន ថ្មីៗនេះ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់មហាជន អ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Facebook និង Instagram ដោយនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង បង្ហាញផ្ទៃពោះកូនដំបូងរបស់នាង យ៉ាងស៊ិចស៊ី ជាមួយគូស្នេហ៍ជាកម្លោះសង្ហាជនជាតិបរទេសម្នាក់ តារាស្រីរូបនេះបញ្ជាក់ថានាងមានផ្ទៃពោះជិត៧ខែហើយ ប៉ុន្តែនាងនៅមិនទាន់ពិនិត្យបញ្ជាក់អំពីភេទកូននៅក្នុងផ្ទៃនៅឡើយ

នាងថាដើមឡើយនាងមានអាការៈចាញ់ខ្លះដែរប៉ុន្តែពេលនេះហាក់ធូស្បើយច្រើនតារាស្រីរូបនេះស្នើមិនបញ្ជាក់អំពីអត្តសញ្ញាណគូស្នេហ៍របស់នាងនោះទេ ប៉ុន្តែនេះគឺជាលើកដំបូងដែលនាងបង្ហាញមុខគូស្នេហ៍ ស្របពេលដែលនាងពពោះជិតគ្រប់ខែទៅហើយក៏មានអ្នកគាំទ្រ និងមិត្តរួមការងារជាច្រើនបានសរសើរពីភ័ព្វសំណាង និងសាទររឿងមានផ្ទៃពោះនេះផងដែរដោយ ៖វឌ្ឍនា


ចែករំលែក៖