ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយកំពុងធ្វើម្ហូបធ្វេសប្រហែស ទុកកូនរត់លេងលង់ទឹកបៀរស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ សម្លេងស្រែកទ្រហោរយំពីសំណាក់ឪពុកម្ដាយ ខណៈកូនប្រុសបានលង់ទឹកបៀរខាងក្រោយផ្ទះ មិនមានអ្នកដឹងរហូតដល់ស្លាប់បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិបឹងកែក ឃុំធ្មារ ស្រុករំដួល  ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាក្មេងប្រុសខាងលើមានឈ្មោះផា ដារ៉ាពេជ្រ អាយុ១៨ខែ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ

តាមសម្តីអ្នកភូមិ បានឱ្យដឹងថា មុនកើតហេតុ គឺម្ដាយបានទុកកូននៅខាងមុខផ្ទះ ដើម្បីឱ្យរត់លេងដោយគាត់ជាប់រវល់ធ្វើម្ហូបនិងដាំបាយពេលល្ងាចដូចសព្វដង។ លុះប្រមាណកន្លះម៉ោងក្រោយស្រាប់តែលឺសម្លេងម្ដាយស្រែកទ្រហោរយំនិងហៅអ្នកភូមិជួយកូនគាត់លង់ទឹកបៀរខាងក្រោយផ្ទះ ប៉ុន្តែអកុសលហួសពេលទៅហើយបានត្រឹមតែសោកស្ដាយប៉ុណ្ណោះ

ក្រោយកើតហេតុសមត្ថកិច្ចនគរបាល បានចុះត្រួតពិនិត្យលើសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយប្រគល់សពឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ យឹម សុថាន


ចែករំលែក៖