ព័ត៌មានទាន់ហេតុការណ៍៖

កាន់តែផ្អែមល្ហែម ប៉ែន ចំរ៉ុងនាំភរិយាមានផ្ទៃពោះលម្អែរកម្សាន្តបែបធម្មជាតិ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយរៀបការនិងមានកូនតាមការគ្រោងទុកនោះ ពេលនេះតារាសម្តែង និងពិធីករប៉ែន ចំរ៉ុង បានដឹកដៃភរិយា ដើរកម្សាន្តស្រូបយកខ្យល់អាកាសបែបធម្មជាតិ។

លោក ប៉ែន ចំរុង ជាតារាសម្តែង បានបង្ហោះរូបភាពជាច្រើនបង្ហាញពីភាពផ្អែមល្ហែម ខណៈភរិយាកំពុងពពោះនិងបាននាំភរិយាដែលកំពុងពពោះទៅលំហែកាយ បែបធម្មជាតិ សាមញ្ញស្ទួចត្រី នៅសៀមរាបកន្ទួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

លោកបាននាំភរិយាទៅលេងកម្សាន្តនៅតំបន់មួយទៀតហើយ មើលទៅពិតជាស្រស់ស្អាត ទាក់ភ្នែកខ្លាំងណាស់លោក ប៉ែន ចំរ៉ុង បានបញ្ជាក់បន្ថែមថានាំសំណព្វចិត្ត មកមើលភ្នំ ព្រៃ ទឹកថ្លា ម្តងមើលអស់ប៉ុន្មានស៊ីប្លូន ? ទំនប់ទឹកពាមល្វា”។ សូមជម្រាបផងដែរថា តារាប្រុសរូបនេះនៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់មហាជនក្រៅពីអាជីពនេះ តារារូបនេះ តែងលេចមុខញឹកញាប់ខ្លាំងណាស់ ក្នុងកិច្ចការសប្បុរធម៌ ជួយសង្គម មិនដែលដាច់ឡើយដោយ វឌ្ឍនា


ចែករំលែក៖