ព័ត៌មានទាន់ហេតុការណ៍៖

រោងចក្រក្ស័យធុន ដឹកសម្ភារទៅលក់ ដើម្បីបើកលុយឱ្យកម្មករបែរជាសន្តិសុខសួនកាណាឌីយ៉ា មិនអនុញាត្តិទើបសម្រេចបិទផ្លូវរកដំណោះស្រាយ

ចែករំលែក៖

ភ្នំពេញរោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែងយីហោអ៉ិនធីណាស្យូណាល់ហ្វេសុិន រ៉ូយ៉ាល់ស្ថិតនៅក្នុងសួនកាណាឌីយ៉ាភូមិត្រពាំងថ្លឹង២សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យដោយសារក្រុមហ៊ុនក្ស័យធុន មិនមានប្រាក់បើកឱ្យកម្មករ ក៏បានសន្យាលក់សម្ភារមួយចំនួន ដើម្បីយកលុយបើកឱ្យកម្មករ តែបែរជាខាងសន្តិសុខសួនកាណាឌីយ៉ា មិនឱ្យបើកចេញទើបនៅព្រឹកថ្ងៃ ទី១៩ ខែឧសភាឆ្នាំ២០២០ ផ្ទុះការតវ៉ាបិទផ្លូវដើម្បីទាមទាររកដំណោះស្រាយ

យោងតាមរបាយការណ៍សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថាកម្មករទាំងអស់សរុបចំនួន៩៣០នាក់ ក្នុងនោះប្រុស៨០នាក់

បើតាមសំដីអ្នកតំណាងក្រុមហ៊ុន បានប្រាប់ឱ្យដឹងថាកន្លងមកជាយូរឆ្នាំមកហើយ ខាងក្រុមហ៊ុនបានជំពាក់លុយខាងសួនការណាឌីយ៉ាចំនួន១៨០០០ដុល្លាររហូតមកដល់បច្ចុប្បន្ននៅតែមិនមានលទ្ធភាពសងហេីយក្រុមហ៊ុនក៏ក្ស័យធុនទៀត

ដោយសារតែមិនមានលុយបើកឱ្យកម្មករ ទើបសន្យាថាលក់សម្ភារមួយចំនួននៅក្នុងរោងចក្រ ដើម្បីយកលុយមកបើកជូនកម្មករតែពេលដឹកសម្ភារចេញនោះ ក៏ត្រូវខាងសន្តិសុខមិនអនុញាត្តិឱ្យដឹកចេញ ទើបកម្មករនាំគ្នាផ្ទុះការតវ៉ាបិទផ្លូវក្នុងសួនមិនឱ្យចេញចូលបានតែម្តង បន្ទាប់ពីបង្កការភ្ញាក់ដល់សមត្ថកិច្ច ក៏ដឹកនាំកម្លាំងចុះទៅសម្របសម្រួល ដោយស្នើសុំឱ្យខាងសួនការណាឌីយ៉ា ផ្តិតមេដាយបញ្ចប់ការទាមទារលុយចំនួន១៨០០០ដុល្លារ ពីខាងរោងចក្រទៀតអីព្រោះថាគ្មានលទ្ធភាពសងនោះទេ

ក្រោយកើតហេតុសមត្ថកិច្ចបញ្ជាក់ថាពាក់ព័ន្ធបញ្ហានេះខាងសួនការណាឌីយ៉ាបានប្រាប់ថាចាំគិតមេីល៣ថ្ងៃសិនទើបមានការសម្រេច ចំណែកក្រុមកម្មករវិញ បានបញ្ជាក់ថា បើសិនជាភាគីខាងសួនកាណាឌីយ៉ា មិនព្រមឲ្យភាគីខាងរោងចក្រដឹកសម្ភារចេញ ដើម្បីលក់សងប្រាក់មកពួកគាត់នោះទេពួកគាត់នឹងបន្តធ្វើការតវ៉ារហូតមានដោះស្រាយជូនពួកគាត់  

ដោយសុខា សែនជ័យ


ចែករំលែក៖