ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជនសង្ស័យ៤នាក់ធ្វើសកម្មភាពដោះយកចិញ្ចៀនទម្ងន់៥ជីពីបុរសម្នាក់ផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖បុរសម្នាក់ត្រូវបានក្រុមជនសង្ស័យ៤នាក់ជិះម៉ូតូ៣គ្រឿងធ្វើសកម្មភាព ដោះយកចិញ្ចៀន បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរួចបើកម៉ូតូគេចខ្លួនភ្លាមៗកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី ១៨ ខែឧសភាឆ្នាំ ២០២០ នៅត្រង់ ចំណុចមុខសណ្ឋាគារទន្លេវៃគោក្នុងភូមិ មេភ្លើង សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះស្រី  សុខុម  អាយុ ៦៣ឆ្នាំ មុខរបរមន្ត្រីចូលនិវត្តន៍ រស់នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ចំណែកសម្ភារដែលបាត់បង់មានចិញ្ចៀន ត្រាមាស ទម្ងន់ ៥ ជី។

បើតាមបុរសរងគ្រោះបានឱ្យដឹងថាមុនកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងចេញពីបង់សេវាទឹកស្អាតនៅពោធិ៍តាហោរខណះមកដល់មុខសណ្ឋាគារវៃគោស្រាប់តែមានជនសង្ស័យមិនស្គាល់ឣត្តសញ្ញាណ មានគ្នា០៤នាក់ជិះម៉ូតូ០៣គ្រឿងបានឈប់ហើយក៏បាន សួរគាត់រកគ្រូខ្មែរចេះមើល ឆ្អឹងបាក់  គ្រិចថ្លោះ បន្ទាប់មកក៏  បានបបួលគាត់ លេងល្បែងចាក់លុយ តែគាត់និយាយថាគ្មានលុយ ទើបជនសង្ស័យក៏បានទាញដៃជនរងគ្រោះដោះចិញ្ចៀនយកទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

ពាក់ពន្ធ័ករណីនេះលោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ថា រហូតមកដល់រសៀលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីរកមុខសញ្ញាជនសង្ស័យចាប់មកផ្ទន្ទាទោសឲខានតែបាន៕យឹម សុថាន


ចែករំលែក៖