ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលស្រុកថ្ពងឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបានថ្នាំញៀនមួយចំនួន

ចែករំលែក៖

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៩:២០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្ពង បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនម្នាក់ នៅចំណុចភូមិស្យា ឃុំវាលពន់។ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើមានឈ្មោះ ភេម ភ័ក្រ ភេទ ប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិស្យា ឃុំវាលពន់ ស្រុកថ្ពងនៅពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖

ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ២កញ្ចប់ (១តូច និង ១ធំ) , ជញ្ជីងថ្លឹងគ្រឿងញៀន ១ , ស្លាបព្រាដែកកែច្នៃសម្រាប់ចូកច្រកគ្រឿងញៀន ៤ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងជំនាញកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។ សសម


ចែករំលែក៖