ព័ត៌មានទាន់ហេតុការណ៍៖

ជំនួយការគ្រូបង្វឹកក្លិប Burnley ធ្វើតេស្តវិជ្ជមានCOVID-19 ខណៈកីឡាករម្នាក់និងបុគ្គលិក២នាក់នៅក្លិបWatford ក៏រកឃើញវីរុសនេះដែរ

ចែករំលែក៖

អង់គ្លេស៖ កីឡាករម្នាក់ និងបុគ្គលិកនាក់នៅក្លិប Watford និងជំនួយការអ្នកចាត់ការទូទៅរបស់ក្លិប Burnley គឺលោក Ian Woan ស្ថិតក្នុងចំណោមការធ្វើតេស្តវិជ្ជមានចំនួនរូបករណីឆ្លងវីរុសកូវីដ-១៩ ។ ចំណែក២រូបទៀតមិនមានព័ត៌មានលម្អិតបង្ហើបឱ្យដឹងនោះទេ

កីឡាករ និងបុគ្គលិកដែលបានធ្វើតេស្តវិជ្ជមានពេលនេះនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល៧ថ្ងៃ។ ករណីនេះកើតឡើងនៅពេលដែលក្រុមបាល់ទាត់បានចាប់ផ្តើមហ្វឹកហាត់កាលពីថ្ងៃអង្គារ ខណៈដែលក្របខ័ណ្ឌ Premier League មានផែនការប្រកួតឡើងវិញសម្រាប់រដូវកាលនេះ

កីឡាករនិងបុគ្គលិកសរុបចំនួន៧៤៨នាក់មកពី១៩ក្លឹបត្រូវបានសាកល្បងធ្វើតេស្តរកមេរោគកូវីដ១៩ក្លិប Norwich City បានធ្វើការសាកល្បងតេស្តកាលពីថ្ងៃអង្គារផងដែរ តែមិនមានអ្នកឆ្លងនោះទេ

ក្លិបWatford បានបញ្ជាក់ថា កីឡាករម្នាក់និងបុគ្គលិកនាក់បានធ្វើតេស្តវិជ្ជមាន ប៉ុន្តែពួកគេនឹងមិនដាក់ឈ្មោះអ្នកដែលពាក់ព័ន្ធនិងអ្នកជិតស្និទ្ធទៅខាងវេជ្ជសាស្ត្រនោះទេ។ មុនពេលព័ត៌មានអំពីការធ្វើតេស្តវិជ្ជមានរបស់កីឡាករក្លិប Watford ប្រធានក្រុមកីឡាករ Troy Deeney បាននិយាយថាគាត់នឹងមិនវិលត្រឡប់ទៅហ្វឹកហាត់វិញទេ ព្រោះគាត់ខ្លាចឆ្លង និងរាលដាលដល់ក្រុមគ្រួសាររបស់គាត់

សេចក្តីប្រកាសរបស់ក្លិប Burnley បានឲ្យដឹងថា ជំនួយការគ្រូបង្វឹកលោកWoan មានសុខភាពល្អធម្មតា ហើយបច្ចុប្បន្នមានសុវត្ថិភាពល្អ និងបន្តឲ្យនៅក្នុងផ្ទះរបស់គាត់ដោយមិនឲ្យជួបនរណាម្នាក់ឡើយ

ក្លិបបានបន្ថែមទៀតថា គាត់នឹងនៅតែមានទំនាក់ទំនងជិតស្និទ្ធជាមួយបុគ្គលិកក្លឹបទាក់ទងនឹងការចូលរួមឡើងវិញក្នុងការហ្វឹកហាត់នៅពេលដែលគាត់ជា ឬធ្វើតេស្តអវិជ្ជមានពីវីរុសនេះ” ។

ក្របខ័ណ្ឌ Premier League ត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី១៣ ខែមីនាដោយសារតែជំងឺ Covid-19 រាតត្បាតដោយនៅសល់ចំនួនប្រកួតទៀតទើបចប់រដូវកាល២០១៩-២០២០ ៕ដោយ៖ភារៈ


ចែករំលែក៖