ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចាត់ការទូទៅក្លិប Celtic កំណត់គោលដៅឈ្នះជើងឯក១០ឆ្នាំជាប់គ្នាបន្ទាប់ពីទទួលបានលទ្ធផលល្អបំផុតក្នុងវិស័យបាល់ទាត់

ចែករំលែក៖

ស្កុតឡែន៖ អ្នកចាត់ការទូទៅលោក Neil Lennon និយាយថា ការនាំឲ្យក្លិប Celtic ឈានទៅរកការឈ្នះពានជាលើកទី៩ជាប់ៗគ្នានោះគឺជាសមិទ្ធិផលដ៏ល្អបំផុតរបស់លោកក្នុងវិស័យបាល់ទាត់ ហើយលោកចង់ឈរលើកំពូលតារាងជាមួយជើងឯក១០ឆ្នាំជាប់គ្នាដែលមិនធ្លាប់មានពីមុនមក។
ក្រុមដែលមានមូលដ្ឋាននៅទីក្រុង Glasgow បានគ្រងតំណែងជើងឯកលីកកំពូលស្កុតឡែន ទោះបីសល់មួយប្រកួតដើម្បីបញ្ចប់រដូវកាលក៏ដោយ

លោក Neil Lennon និយាយថា “ជើងឯកនេះគឺសមនឹងទទួលបាននៅពេលខ្ញុំសម្លឹងទៅរកជ័យជម្នះបន្ថែមទៀត។ សូម្បីតែនៅពេលខ្ញុំកាន់តំណែងជាគ្រូបង្វឹកនៅក្លិបនេះក៏ខ្ញុំនៅតែចង់ទទួលបានជ័យជម្នះឲ្យច្រើនជាងនេះបន្ថែមទៀត

លោកបានបន្តថា “យើងបានទទួលជើងឯក៩ឆ្នាំជាប់ៗគ្នាហើយ យើងអាចទៅរកបាន១០ឆ្នាំជាប់គ្នា ពីព្រោះខ្ញុំដឹងថាវាស្ថិតនៅលើអ្នកគាំទ្ររបស់យើងនិងការខិតខំរបស់កីឡាករយើងទាំងអស់ អ្នកគាំទ្រកំពុងនិយាយអំពីលេខ១០ហើយឥឡូវនេះយើងអាចទៅរកលេខ១០ឲ្យពួកគាត់បានសម្រាប់រដូវកាលក្រោយ នោះគឺជើងឯក១០សម័យកាលជាប់គ្នាសម្រាប់លីកកំពូលរបស់យើង” ៕

ដោយ៖ភារៈ

 

 


ចែករំលែក៖