ព័ត៌មានទាន់ហេតុការណ៍៖

បណ្តឹងឧទ្ធរណ៍របស់ក្លិប Man City ប្រឆាំងនឹងបម្រាម UEFA ត្រូវឡើងតុលាការខែមិថុនាខាងមុខ

ចែករំលែក៖

អង់គ្លេស៖ ការប្តឹងឧទ្ធរណ៍របស់ក្លិប Man City ប្រឆាំងនឹងការហាមឃាត់រយៈពេល២ឆ្នាំមិនឲ្យក្លិបានលេងនៅលីកកំពូលអឺរ៉ុបនឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែមិថុនានៅឯតុលាការអាជ្ញាកណ្តាលទទួលបន្ទុកផ្នែកកីឡា។

អតីតក្លិបម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះត្រូវបាន UEFA ដាក់ទណ្ឌកម្មកាលពីខែកុម្ភៈបន្ទាប់ពីត្រូវបានគេរកឃើញថា បានប្រព្រឹត្ត រំលោភយ៉ាងធ្ងន់ធ្ងរ” លើការផ្តល់សិទ្ធិរបស់ក្លិបនិងបទបញ្ញាត្តិរំលោភសិទ្ធិលើផ្នែកហិរញ្ញវត្ថុ ដោយការចំណាយសន្ធឹកសន្ធាប់សម្រាប់ទិញកីឡាករ ផ្ទុយពីការកំណត់ហិរញ្ញវត្ថុក្លិបនីមួយៗរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប

ក្លិប Man City បានបដិសេធចំពោះការចោទប្រកាន់ពីការរំលោភបំពាននេះដោយនិយាយថា វាមិនមែនជាការពិតទេ។ សវនាការខាងមុខនេះត្រូវបានប្រកាសរយៈពេល៣ថ្ងៃបន្ទាប់ ហើយមិនត្រូវបានបើកជាសាធារណៈឡើយ។ តុលាការអាជ្ញាកណ្តាលទទួលបន្ទុកផ្នែកកីឡាបាននិយាយថាសវនាការមួយចំនួនអាចត្រូវបានធ្វើឡើងដោយសន្និសីទតាមរយៈវីដេអូ” ដោយសារតែការរឹតត្បិតការធ្វើដំណើរខ្លាចមានករណីឆ្លងជំងឺកូវីដ១៩

នីតិវិធីអាជ្ញាកណ្តាលពាក់ព័ន្ធនឹងការផ្លាស់ប្តូរត្រូវដាក់ជាលាយលក្ខណ៍អក្សររវាងភាគីទាំងសងខាង ខណៈដែលក្រុមអាជ្ញាកណ្តាលត្រូវបានកោះហៅដើម្បីស្តាប់បណ្តឹងឧទ្ធរណ៍តែម្តង

អង្គជំនុំជម្រះនឹងពិនិត្យផ្នែកវិនិច្ឆ័យឯករាជ្យនៃក្លិ និងត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុរបស់ក្លិប។​ អ្នកឃ្លាំមើលហិរញ្ញវត្ថុរបស់យូហ្វាបាននិយាយថាខ្លួនបានរកឃើញថា Man City បានរំលោភច្បាប់ដោយមិនយកចិត្តទុកដាក់លើប្រាក់ឧបត្ថម្ភរបស់ខ្លួននៅក្នុងគណនីរបស់ខ្លួននិងនៅក្នុងព័ត៌មានបែកធ្លាយដែលបានបញ្ជូនទៅ UEFA នៅចន្លោះឆ្នាំ២០១២ និងឆ្នាំ២០១៦UEFA បានបន្ថែមថា ក្លិបនេះ មិនបានសហការក្នុងការស៊ើបអង្កេតនេះទេ

នៅពេលនោះ Man City បាននិយាយថា ពួកគេមានការខកចិត្តចំពោះការចោទប្រកាន់នេះ ប៉ុន្តែមិនមានការភ្ញាក់ផ្អើលទេចំពោះការសម្រេចចិត្តរបស់ UEFA ដោយក្លិបនឹងប្តឹងឧទ្ធរណ៍។

UEFA បានបើកការស៊ើបអង្កេតមួយបន្ទាប់ពីកាសែតអាឡឺម៉ង់ Der Spiegel បានចេញផ្សាយឯកសារលេចធ្លាយកាលពីខែវិច្ឆិកាឆ្នាំ២០១៨ ដោយចោទប្រកាន់ថា UEFA បានបំប៉ោងតម្លៃនៃកិច្ចព្រមព្រៀងឧបត្ថម្ភដែលធ្វើឱ្យគណៈគ្រប់គ្រងបាល់ទាត់អឺរ៉ុបភាន់ច្រលំ។

របាយការណ៍ដែលបានចោទប្រកាន់ថា Man City តែងតែបដិសេធការធ្វើខុសនេះ ដោយបានបន្លំ UEFA ដោយចេតនាដូច្នេះពួកគេអាចបំពេញស្របតាមច្បាប់នៃការលេងដោយយុត្តិធម៌ដែលតម្រូវឱ្យក្លិប្រើប្រាស់ហិរញ្ញវត្ថុមិនស្មើភាពចំពោះក្លិបផ្សេងៗ ៕ដោយ៖ភារៈ


ចែករំលែក៖