ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ប្រធានាធិបតី ប្រមុខដឹកនាំក្នុងតំបន់អាស៊ាន សូមចូលរួមរំលែកទុក្ខដោយសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យចំពោះដំណឹងមរណភាពដ៏ក្រៀមក្រំ នៃមាតាក្មេករបស់សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖ ព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (SULTAN HAJI HASSANAL BOLKIAH), ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោក មូន ចេអុីន , នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ច័ន្ទអូចា ,សម្តែងភាពសោកសៅយ៉ាងខ្លាំង ដោយទទួលបានព័ត៌មានអំពីមរណភាពនៃមាតាក្មេកជាទីស្រឡាញ់របស់សម្តេចតេជោ ហ៊ុន សែន ។
ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះ ព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (SULTAN HAJI HASSANAL BOLKIAH), ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោក មូន ចេអុីន , នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ច័ន្ទអូចា ដែលបានផ្ញើសាររំលែកទុក្ខ ក្នុងឱកាសមាតាក្មេកជាទីស្រឡាញ់របស់សម្តេច បានទទួលអនិច្ចកម្មកាលពីព្រឹកព្រលឹមថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២០៕

ដោយ៖សុខ ខេមរា


ចែករំលែក៖