ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់ម៉ូតូនៅខេត្តរតនគិរី មកជាប់អន្ទាក់សមត្ថកិច្ចខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពប្លន់ម៉ូតូពីខេត្តរតនគិរី ហើយជិះមកជាប់អន្ទាក់នគរបាលខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

មន្ត្រីនគរបាលបានឱ្យដឹងថា នៅទី១៩ខែឧសភាឆ្នាំ២០២០វេលាម៉ោង ១៧និង៥០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាធាយបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរ បាល ខេត្តកំពង់ចាមបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់មាន៖

១-  ឈ្មោះ  ឈឿន ណាវីន ហៅជ្រូកភេទប្រុស អាយុ២០ឆ្នាំមានទីលំនៅភូមិជ្រែក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម

២-ឈ្មោះ ឈៀ សុវណ្ណារិទ្ធ ហៅ យល់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល។

ជនសង្សយ័ទាំង២នាក់ត្រូវបានឃាត់ខ្លួន នៅចំណុចភូមិជ្រែក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ពាក់ពន្ធ័ករណី លួចមានស្ថានទម្ងន់ទោស (វាយប្លន់យកម៉ូតូ និងទូរស័ព្ទ)កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០វេលាម៉ោង ២១នៅចំណុចចម្ការកៅស៊ូស្ថិតក្នងភូមិណាងកិត ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។

ចំពោះជនសង្ស័យបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីចាត់ការបន្ត៕ដោយ៖ នរិន្ទ្រ


ចែករំលែក៖