ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋ១៩ខ្នងត្រូវខ្យល់កន្ត្រាក់លាយឡំជាមួយភ្លៀងបោកបក់បណ្តាលឱ្យខូចខាតប៉ុន្តែមិនរងរបួសដល់មនុស្សនោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០ស្ថិតក្នុងឃុំអង្គប្រសែនិងឃុំដូងស្រុករមាសហែក។
យោងតាមសមត្ថកិច្ចស្រុករមាសហែកបានឱ្យដឹងថា ផ្ទះដែលដួលរលំដោយសារខ្យល់កន្ត្រាក់មានឈ្មោះ៖
១-សំ ភាង ភេទប្រុស អាយុ៦៩ឆ្នាំរស់ក្នុងភូមិក្អាម ឃុំអង្គប្រស្រែ ស្រុករមាសហែកមានទំហំ៧ម៉ែត្រគុណនិឹង៨ម៉ែត្រធ្វើអំពីឈើ ជញ្ជាំងសង្ក័សី ដំបូលប្រក់ក្បឿងរបើកជញ្ជាំងសង្ក័សីរងការខូចខាតយ៉ាងដំណំ។
ទី២-មានឈ្មោះមែ ធី ភេទប្រុសអាយុ៤៦ឆ្នាំមានទំហំ៧ម៉ែត្រគុណ៨ម៉ែត្រជញ្ជាំងសង្ក័សី ដំបូលប្រក់ក្បឿង។
ទី៣-ឈ្មោះហេង ភារំុ ភេទប្រុសអាយុ២០ឆ្នាំមានទំហំ៤ម៉ែត្រគុណនិឹង៦ម៉ែត្រធ្វើអំពីឈើ
ប្រក់សង្ក័សី ជញ្ជាំងសង្ក័សីលោតពីលើជើងតម្កល់ខូចខាតយ៉ាងដំណំ។
ទី៤-ឈ្មោះព្រំ សោម ភេទប្រុសអាយុ៥៩ឆ្នាំមានទំហំ៧ម៉ែត្រគុណនិង៨ម៉ែត្រធ្វើអំពីឈើ ជញ្ជាំងសង្ក័សី ប្រក់ក្បឿងរបើកដំបូល៣០សន្លឹក។
ទី៥-ឈ្មោះសូ សារិន ភេទប្រុសអាយុ៥៦ឆ្នាំ មានទំហំ៧ម៉ែត្រគុណនិឹង៨ម៉ែត្រ ជញ្ជាំងសង្ក័សី ប្រក់ក្បឿងរបើក១៥០សន្លឹក។
ទី៦-ឈ្មោះ រស់ សុខា ភេទប្រុសអាយុ៤៥ឆ្នាំ ផ្ទះមានទំហំ៦ម៉ែត្រគុណនិឹង៧ម៉ែត្រសង់អំពីឈើ ជញ្ជាំងសង្ក័សី
ប្រក់ក្បឿងរបើក២០០សន្លឹក។
ទី៧-ឈ្មោះសាន់ ភុន ភេទប្រុសអាយុ៥៩ឆ្នាំ ផ្ទះសង់អំពីឈើ ជញ្ជាំងស័ង្កសី មានទំហំ៤ម៉ែត្រគុណនិឹង៥ម៉ែត្ររបើកដំបូលអស់៥សន្លឹក។
ប្រភពបន្តថា ចំណែកនៅឃុំដូងស្រុករមាសហែកមានផ្ទះរបស់
ឈ្មោះកែវ ចន្ធី ភេទប្រុស អាយុ ៤៨ ឆ្នាំរស់នៅភូមិព្រិចមានទំហំ ៧ម៉ែត្រនិឹង៨ម៉ែត្រជញ្ជាំងក្តារ ប្រក់ក្បឿងរបើកអស់ ២០០ សន្លឹក។
ផ្ទះឈ្មោះ អ៊ួន សាមន ភេទ ស្រី អាយុ ៣៩ ឆ្នាំ ផ្ទះឈើ ជញ្ជាំងសង្ក័សី ប្រក់ក្បឿង មានទំហំ៧ម៉ែត្រគុណនិឹង៦ម៉ែត្រជ្រុះអស់ក្បឿង២០០សន្លឹក។
ផ្ទះឈ្មោះ ហិន ព្រឿន ភេទប្រុសអាយុ ៥៨ឆ្នាំមានទំហំ ៦ម៉ែត្រគុណនិឹង៧ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ជ្រុះក្បឿងអស់២០០ សន្លឹក។
ផ្ទះឈ្មោះ មាស ណាតភេទប្រុសអាយុ ៤១ឆ្នាំ ភូមិព្រិច ផ្ទះទំហំ ៦ម៉ែត្រគុណ៧ម៉ែត្រផ្ទះឈើ ជញ្ជាំងស័ង្កសីដំបូលប្រក់ក្បឿង ជ្រុះអស់២០ សន្លឹក។
ផ្ទះឈ្មោះរស់ យុន ភេទស្រី អាយុ ៥២ឆ្នាំ ជង្រុកស្រូវមានទំហំ៤ម៉ែត្រគុណនិឹង៥ម៉ែត្រ របើករបូលខូចខាតទាំងស្រុង។
ផ្ទះឈ្មោះព្រំ ង៉ុយ ភេទប្រុស អាយុ ២៣ឆ្នាំមានទំហំ៧ម៉ែត្រគុណ៨ម៉ែត្រជញ្ជាំងឈើប្រក់ក្បឿងជ្រុះអស់៣០ សន្លឹក។
ផ្ទះឈ្មោះទេព ចន្ថាភេទប្រុសអាយុ ៤៧ ឆ្នាំមានទំហំ៤ម៉ែត្រគុណនិឹង៦ម៉ែត្រជញ្ជាំងឈើប្រក់សង្ក័សី របើកអស់៥សន្លឹក។
ផ្ទះឈ្មោះសោម ផល្លី ភេទស្រី អាយុ ៥៧ឆ្នាំមានទំហំ៣ម៉ែត្រគុណ៥ម៉ែត្រ
របើកអស់ ៥សន្លឹក។
ផ្ទះឈ្មោះទេព ហ៊ាង ភេទប្រុសអាយុ ៥៦ ឆ្នាំរស់នៅភូមិគរមានទំហំ ៦ម៉ែត្រគុណ៧ម៉ែត្រ របើកស័ង្កសីអស់ ៥ សន្លឹក។
ផ្ទះឈ្មោះអួនយ៉ុន ភេទប្រុសអាយុ ៥៦ឆ្នាំភូមិត្រពាំងធ្លកមានទំហំ ៦ម៉ែត្រគុណនិឹង៧ម៉ែត្ររបើកស័ង្កសីអស់ ១០សន្លឹក។ ផ្ទះឈ្មោះឆឹង ភន ភេទប្រុសអាយុ ៥៧ឆ្នាំ មានទំហំ៦ម៉ែត្រគុណនិឹង៧ម៉ែត្រ ជ្រុះក្បឿងអស់២០សន្លឹក
និងផ្ទះ ឈ្មោះអ៊ុង ញឹមភេទស្រីអាយុ ៦៧ឆ្នាំនៅភូមិ ត្រពាំងធ្លកផ្ទះមានទំហំ៦ម៉ែត្រគុណនិឹង៧ម៉ែត្រជ្រុះក្បឿងអស់មួយចំនួន សរុបមាន១៩ខ្នងផ្ទះប៉ុន្តែករណីនេះមិនបណ្ដាលឱ្យមានមនុស្សសត្វរងគ្រោះថ្នាក់អ្វីនោះទេ៕ យឹម សុថាន