ភ្នំពេញ៖ ថ្ងៃនេះ នៅថៃ មានអ្នកឆ្លងកូវីដ-១៩ថ្មីម្នាក់ ខណៈកម្ពុជារកពុំឃើញអ្នកឆ្លងថ្មីឡើយ ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ស្តីពី បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ២០ ខែឧសភាឆ្នាំ២០២០។
នៅប្រទេសថៃឆ្លងតែ១នាក់ទេ ប៉ុន្តែអ្នកឆ្លងម្នាក់នេះ គឺជាអ្នកស្ថិតនៅមណ្ឌលចត្តាឡីស័ក (មណ្ឌលដាក់ឱ្យនៅដាច់ដោយឡែក) មិនមែនករណីឆ្លងក្នុងសហគមន៍ក្នុងប្រទេសថៃនោះទេ។
សូមបញ្ជាក់ថា៖ នៅថៃមានអ្នកឆ្លងកូវីដ-១៩ថ្មី ១នាក់ ,អ្នកឆ្លងសរុប ៣០៣៤នាក់, អ្នកជាសះស្បើយ ២៨៨៨នាក់, អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យ៩០នាក់ និងអ្នកបាត់បង់ជីវិតចំនួន ៥៦នាក់ ។ ដោយឡែកកម្ពុជា ថ្ងៃនេះគ្មានអ្នកឆ្លងថ្មី, អ្នកជាសះស្បើយទាំងអស់ក្នុងប្រទេសចំនួន ១២២នាក់ និងគ្មានអ្នកបាត់បង់ជីវិតឡើយ។
ខាងក្រោមនេះជា បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ២០ ខែឧសភាឆ្នាំ២០២០ ។
Updated Covid-19 Situation in Cambodia & Thailand as of 20 May 2020 ៕ដោយ៖សុខ ខេមរា