ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចឲ្យបើកដំណើរការនូវសារមន្ទីរនានាជូនភ្ញៀវជាតិនិងអន្តរជាតិបានចូលទស្សនាឡើងវិញចាប់ពីខែមិថុនាឆ្នាំ ២០២០តទៅ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល គោរពជូន លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ។
ក្រសួងសុខាភិបាល ស្នើឱ្យក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បើកដំណើរការនូវសារមន្ទីរនានាជូនភ្ញៀវជាតិនិងអន្តរជាតិបានចូលទស្សនាឡើងវិញចាប់ពីខែមិថុនាឆ្នាំ ២០២០តទៅ យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើលិខិតលេខ ០៨៦ សខល ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល៕ដោយ៖សុខ ខេមរា