ព័ត៌មានទាន់ហេតុការណ៍៖

បាក់ដើមក្ងោកមួយដើមទៀតហើយ សូមបងប្អូនធ្វើដំណើរតាមផ្លូវ ត្រូវមានការប្រុងប្រយ័ត្ន

ចែករំលែក៖

ភ្នំពេញ៖ ដើមក្ងោកមួយដើមត្រូវបានបាក់រលំលើផ្លូវរួមនឹងខ្យល់បោកបក់យ៉ាងខ្លាំង នៅតាមបណ្ដោយមហាវិថីព្រះសុរាម្រឹត តែសំណាងល្អមិនបង្កឱ្យមានមនុស្សរងរបួសឡើយ។

ហេតុការណ៍ខ្យល់បក់បោកបាក់ដើមឈើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី២០ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្បែរវិមានឯករាជ្យស្ថិតនៅតាមបណ្ដោយ មហាវិថីព្រះសុរាម្រឹត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចយាមនៅគោលដៅបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគឺ មានមេឃងងឹតខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង ដែលបង្កឱ្យដើមក្ងោកមួយដើមរលើងទាំងឫសបាក់រាបដល់ដី តែសំណាងល្អមិនបង្កឱ្យមានមនុស្សរងរបួសឡើយ។

ក្រោយពេលកើតហេតុលោកចៅសង្កាត់ចតុមុខបានបញ្ជាកម្លាំងប្រជាការពារចុះមកកាត់ដើមឈើយកចេញពីផ្លូវដើម្បីជៀសវាងការកកស្ទះចរាចរណ៍៕ដោយ៖ រ៉ារ៉ា


ចែករំលែក៖