ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ​ អនុញ្ញាត​ឲ្យ​ក្រុុម​ហ៊ុន​ជីកផ្លូវកប់បណ្តាញខ្សែកាបអគ្គិសនីតង់ស្យុងមធ្យម២២ គីឡូវ៉ុល ចេញពីអនុស្ថានីយវត្តភ្នំ និងអនុស្ថានីយពហុកីឡ​ដ្ឋានជាតិអូឡាំពិក

ចែករំលែក៖

ភ្នំពេញ​ ៖​ រដ្ឋបាលរាជធានីភ្នំពេញ​ នៅ​ថ្ងៃទី២០ ខែឧសភា​ ឆ្នាំ២០២០នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពីការជីកផ្លូវកប់បណ្តាញខ្សែកាបអគ្គិសនីតង់ស្យុងមធ្យម២២ គីឡូវ៉ុល ចេញពីអនុ​ស្ថានីយ​វត្តភ្នំ និងអនុស្ថានីយពហុកីឡដ្ឋានជាតិអូឡាំពិក ដោយតភ្ជាប់ជាមួយបន្ទប់ភ្លេីងចំនួន១៥ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌ​ ចំនួន៥រួមមាន​ ៖​ ខណ្ឌដូនពេញ ខណ្ឌ៧​មករា ខណ្ឌ​ទួលគោក​ ខណ្ឌ​បឹងកេងកង និងខណ្ឌចំការមន រាជធានី​ភ្នំពេញ​ ដែល​ក្នុងលិខិតនេះបញ្ជាក់ថា​សមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះ និងសុំយោគយល់​ពី​ប្រជាពលរដ្ឋផងដែរ​ ។

រដ្ឋបាលរាជធានីភ្នំពេញបានអះអាងថា​ ដោយសារតែកំណើននៃការអភិវឌ្ឍន៍ក្នុងរាជធានីភ្នំពេញ និងដោយមាន តម្រូវការចាំបាច់នៃការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងយ៉ាងខ្លាំងនោះ រដ្ឋបាលរាជធានីភ្នំពេញបាន អនុញ្ញាតជូនអគ្គិសនីកម្ពុជាធ្វើការ​ជីកផ្លូវកប់បណ្តាញខ្សែកាបអគ្គិសនីតង់ស្យុងមធ្យម​ ២២គីឡូវ៉ុល ចេញពីអនុស្ថានីយវត្តភ្នំ និងអនុស្ថានីយពហុកីឡដ្ឋានជាតិអូឡាំពិក តភ្ជាប់ជាមួយបន្ទប់ភ្លើងចំនួន ១៥ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌ៧មករា​ ខណ្ឌទួលគោក ខណ្ឌបឹង​កេងកង និងខណ្ឌចំការមន រាជធានី​ភ្នំពេញ​ ដែលមានចំណុចដូចខាងក្រោម ៖

១-អនុស្ថានីយវត្តភ្នំ ត្រូវជីកកប់បណ្តាញអគ្គិសនីតភ្ជាប់ទៅបន្ទប់ភ្លើងចំនួន ០៨ ហើយត្រូវជីកផ្លូវ ជីកចិញ្ចើមផ្លូវ និងខូងផ្លូវរួមមាន :​ ជីកសាច់ផ្លូវ តាមបណ្តោយផ្លូវលេខ១៣ ( មុខអគារប្រៃសណីយ៍កម្ពុជា ) ចាប់ពីអនុស្ថានីយ EDCដល់ផ្លូវ​លេខ១២ ។

– ជីកលើចិញ្ចើមផ្លូវលេខ ១៣, ផ្លូវលេខ ១០៦, ផ្លូវលេខ១៩, ផ្លូវលេខ ១០៨, មហាវិថីព្រះនរោត្តម,​ផ្លូវលេខ ១១៨, មហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ។

-ជីកកាត់ទទឹងផ្លូវលេខ ៥១, ផ្លូវលេខ ១១០, ផ្លូវលេខ ១១៨, ផ្លូវលេខ ១៣០, ផ្លូវលេខ ១៣៦, ផ្លូវលេខ
១៤៤, ផ្លូវលេខ ១៤៨, ផ្លូវលេខ ១៥៤, ផ្លូវលេខ ១៧២, ផ្លូវលេខ ១៩, ផ្លូវលេខ ៥៣, ផ្លូវលេខ ៦១ និង
ផ្លូវលេខ ៦៧ ។

– ខ្នងក្រោមមហាវិថីព្រះនរោត្តម, ផ្លូវលេខ ១០៦, ផ្លូវលេខ ១០៨, ផ្លូវលេខ ០៩, មហាវិថីព្រះមុនីវង្ស, ផ្លូវលេខ ១២៨ និងផ្លូវលេខ ១២៧ ។

២-អនុស្ថានីយពហុកីឡដ្ឋានអូឡាំពិក ត្រូវជីកកប់បណ្តាញអគ្គិសនីតភ្ជាប់ទៅបន្ទប់ភ្លើងចំនួន ០៧ ហើយត្រូវជីកផ្លូវ ជីកចិញ្ចើមផ្លូវ និងខូងផ្លូវរួមមាន :

– ជីកសាច់ផ្លូវ តាមបណ្តោយផ្លូវលេខ ១៧៣ , ផ្លូវលេខ ៣៣៦ និងផ្លូវលេខ ១០៧ ។

-ជីកកាត់ទទឹងផ្លូវលេខ ១១១, ផ្លូវលេខ ១១៣, ផ្លូវលេខ ១១៥, ផ្លូវលេខ ១២៥, ផ្លូវ លេខ ១៤១, ផ្លូវលេខ១៤៣, ផ្លូវលេខ ១៩៥, ផ្លូវលេខ ២៨៦, ផ្លូវលេខ ៣១០, ផ្លូវលេខ ៣១៨, ផ្លូវលេខ ៣២៨, ផ្លូវលេខ ៣៣៨,ផ្លូវលេខ ៣៧៤, ផ្លូវលេខ ៣៨៤, ផ្លូវលេខ ៣៨៦, ផ្លូវលេខ ៤០២, ផ្លូវលេខ ៤០៤, ផ្លូវលេខ ៤១៤, ផ្លូវលេខ ២១៧ និងផ្លូវលេខ ១៩៦ ។

-ខ្នងក្រោមផ្លូវលេខ ២១៤, ផ្លូវលេខ ១៦៣, មហាវិថីព្រះសីហនុ, ផ្លូវលេខ ២៨៤, ផ្លូវលេខ ៣៤៨,មហាវិថីម៉ៅសេទុង និងផ្លូវលេខ ១៩៩ ។

រដ្ឋបាលរាជធានីភ្នំពេញ​ ក៏សុំយោគយល់អធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅនិងធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវការ​ដ្ឋានជីកតបណ្តាញអគ្គិសនីក្នុងគម្រោង​នេះ​ រាល់ការរំខានដោយសកម្មភាពការដ្ឋាន និងសូមមេត្តាពង្វាងចរាចរណ៍ចេញពីផ្លូវដូចបានជម្រាបជូនខាងលើនេះផង​ ។

រដ្ឋបាលរាជធានីភ្នំពេញ​ ក៏ស្នេីដល់ស្ថាប័ន​ពាក់​ព័ន្ធ​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជ​អាវុធហត្ថរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី​ភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ រដ្ឋបាលខណ្ឌ៧មករា រដ្ឋបាលខណ្ឌទួលគោក រដ្ឋបាលខណ្ឌបឹងកេងកង រដ្ឋបាលខណ្ឌ​ចំការមន ព្រមទាំងអាជ្ញាធរមាន
សមត្ថកិ​ច្ចពាក់ព័ន្ធ ត្រូវចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះ ប្រកប​ដោយការទទួលខុសត្រូវ និងមាន​ ប្រសិទ្ធភាពខ្ពស់ ៕​ ដោយ​ ៖​ជាយក្រុង

 


ចែករំលែក៖