ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអ្នកលក់ដូរតាមអនឡាញម្នាក់ ក្រោយខ្ជីលុយគេជិត៩ពាន់ដុល្លារ មិនព្រមសង

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ ជាអ្នកលក់ដូរតាមអនឡាញ បានខ្ជីលុយអ្នកស្គាល់គ្នាជិត៩ពាន់ដុល្លារអាមេរិក ប៉ុន្តែមិនព្រមសងឲ្យជនរងគ្រោះវិញ ទើបម្ចាស់លុយប្តឹងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ឲ្យ ឃាត់ខ្លួនយកមកសាកសួរតែម្តង

ករណីឃាត់ខ្លួននារីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នៅចំណុចខុនដូរីវេីរ៉ា កោះពេជ្រ បន្ទប់០៨០៩ ជាន់ទី៩ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ

លោក ផន អូន អធិការរងខណ្ឌចំការមន បានបញ្ជាក់ថា កាលពីថ្ងៃទី០២ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី រសៀលកន្លងទៅជនសង្ស័យឈ្មោះ នេត កញ្ញារី ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ (តាមអនឡាញ) ស្នាក់នៅខុនដូរីវេីរ៉ា កោះពេជ្យ ផ្លូវបេតុងក្រុម៧៨ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បានខ្ចីលុយចំនួន8500$(ប្រាំបីពាន់ប្រាំរយដុល្លារ) ពីជនរងគ្រោះឈ្មោះ មាស តឿ ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្រ្តីនគរបាល ស្នាក់នៅផ្ទះលេខ៦៤៦ ផ្លូវជាតិ ភូមិក្រពេីហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅខេត្តកណ្តាល ប៉ុន្តែជនសង្ស័យខាងលើ មិនបានសងក៏ត្រូវម្ចាស់លុយខាងលើប្ដឹង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ឃាត់ខ្លួនតែម្តង

សម្ភារបាត់បង់មាន៖ ប្រាក់ដុល្លារចំនួន8500$(ប្រាំបីពាន់ប្រាំរយដុល្លារ )

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕ដោយ៖ស រស្មី

 


ចែករំលែក៖