ព័ត៌មានទាន់ហេតុការណ៍៖

តំបន់ព្រៃ«ខ្នងផ្សា»សំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រេីន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បើសិនជាបងប្អូនជនរួមជាតិ បានទៅទស្សនាកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិ ដែលមានឈ្មោះថា៖ « ខ្នងផ្សា » ពិតជាមិនជិនណាយ គយគន់ព្រៃភ្នំ សត្វព្រៃ ចម្លែកភ្នែក ដក់អារម្មណ៍ ស្រស់ស្រាយកាត់បន្ថយនូវភាពតានតឹង ស្រូបយកនូវខ្យល់បរិសុទ្ធ ប្រកបដោយផាសុខភាពបំផុត។

សូមបញ្ជាក់ថា៖ « ខ្នងផ្សា » ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
«ខ្នងផ្សា»ជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ ខេត្តកោះកុង កំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រេីនប្រភេទ ដែលត្រូវបានអភិរក្សការពារ អោយក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ទាក់ទាញភ្ញៀវទេសចរណ៍។

បើសិនជាបងប្អូនបានទៅកាន់ទីនោះ ប្រាកដជាផ្តិតយកបាននូវតថភាព នាពេលព្រឹកព្រលឹមយេីងធ្វេីដំណេីរទៅកាន់ពយខ្នងផ្សា ដេីម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងឃ្មួរខ្មាញ់ ដូចជាការចុះអព្វ ។ បើនៅពេលល្ងាចយេីងអាចទស្សនាថ្ងៃលិចពីលេីខ្នងភ្នំផងដែរ ដូចជាការឡើងទៅមើលថ្ងៃលិចលើភ្នំប្រាសាទបាក់ខែង ខេត្តសៀមរាមយ៉ាងដូច្នោះដែរ។
ចំពោះការធ្វេីដំណេីរទៅកាន់ភូមិ សហគមន៍«ខ្នងផ្សា»ដេីម្បីធ្វេីដំណេីរ ទៅកាន់ ទីនោះ គឺយេីងត្រូវធ្វេីដំណេីរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូ យេីងបត់តាមស្តុប តេលា (ច្បារមន) ទៅស្តាំ ប្រមាណ១គីឡូ យេីងនឹងឃេីញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅ ឱរ៉ាល់ ។ បត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវ៤៤) ប្រហែល ៥០គីឡូ យេីងនឹងដល់រង្វង់មូលឱរ៉ាល់ រួចយេីង
បន្តដំណេីរទៅមុខ តាមផ្លូវលំ ប្រមាណ ៣៥គីឡូ ដោយជិះកាត់ តេទឹកពុះ យេីងនឹងទៅដល់ ភូមិរលាក់កងជេីង ដែលជាភូមិនៃភ្នំខ្នងផ្សា ។

ការធ្វេីដំណេីរទៅកាន់ កំពូលភ្នំខ្នងផ្សាដេីម្បីឡេីងខ្នងផ្សា គឺត្រូវអោយយេីងចូលទៅទីស្នាក់ការបរិស្ថាន ដែលនៅក្នុងភូមិដេីម្បីស្រង់ឈ្មោះអ្នកឡេីងភ្នំ ដេីម្បីងាយស្រួលក្នុងការគ្រប់គ្រង ហេីយតម្រូវអោយមន្ត្រីបរិស្ថានទៅជាមួយដេីម្បីមេីលការខុសត្រូវ និងការពារផងដែរ ។
មួយទៀតគឺអ្នកភូមិសហគមន៍សម្រាប់ការនាំផ្លូវ ហេីយគាត់ក៏បានជួយស្ពាយឥវ៉ាន់ និងដាំស្លរអោយយេីងញាំផងដែរ ។ ការធ្វេីដំណេីរពីភូមិទៅដល់ជេីងភ្នំ យេីងអាចជិះគោយន្តសហគមន៍ ដែលចំណាយពេលប្រហែល២ម៉ោង ។ បន្ទាប់មកត្រូវដេីរដោយថ្មេីរជេីងឡេីងភ្នំ តាម
ផ្លូវមិនពិបាកណាស់ណាទេ មានដីរាប និងទួល សម្រាប់អ្នកដេីរលឿនល្មម និងមិនសូវឈប់សម្រាកអាចំណាយពេលប្រមាណ ៤-៥ម៉ោង ឬលេីសពីនេះទេីបទៅដល់កំពូលភ្នំ ។ គួរដាក់
ទឹកសម្រាប់ញាំយ៉ាងតិចម្នាក់១-២ដបធំ សម្រាប់ញាំតាមផ្លូវពេលធ្វេីដំណេីរ យេីងអាចច្រកទឹកសម្រាប់ញាំតាមផ្លូវបាន តែគួរមានប្រដាប់ចំរោះទឹក ឬដាំទឹកតាមផ្លូវ ។

ការសម្រាកនៅលេីកំពូលភ្នំយេីងគួរត្រៀមតង់ ឬអង្រឹងជាមួយនឹងដំបូល ឬប្លាស្ទីកគ្របដេីម្បីការពារជ្រាបទឹកភ្លៀង ឬសន្សេីម ។ គួរត្រៀមអាវ ឬភួយក្រាស់ៗ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ខ្លាំង ដោយសន្សើមធម្មជាតិក្នុងតំបន់ព្រៃ។

ការត្រៀមម្ហូបអាហារ និងទឹកញាំសម្រាប់ការញាំយេីងត្រូវត្រៀមរបស់ណាក្រៀមៗទុកបានយូរ ស្រាល… ដូចជាត្រីងៀត ងៀតគោ និងសាច់ក្រក ចំពោះអង្ករដាំបាយ គឺទិញអ្នកភូមិនៅខាងក្រោមយកទៅលេីភ្នំ ។ គួរត្រៀមមីកំប៉ុង នំបុ័ង ត្រីខ ឬទឹកដោះគោក្រែម កាហ្វេ… សម្រាប់ជាអាហារពេលព្រឹក ។ សម្រាប់ទឹកញាំដោយខែនេះជារដូវប្រាំង ចឹងរៀងយ៉ាប់រឿងទឹកបន្តិច តែនៅលេីនោះមានទឹកធ្លាក់ដែល
មានទឹកល្មមអាចប្រេីប្រាស់បានសម្រាប់ងូត ដាំញាំ ឬធ្វេីម្ហូប បេីអាចគួរទិញសម្រាប់ចម្រោះទឹក ប្រេីប្រាស់ផ្ទាល់ខ្លួន។

សូមជួយរក្សាអនាម័យ និងរៀបចំប្រមូលសម្រាមអោយបានត្រឹមត្រូវ ដេីម្បីសហគមន៍ខ្នងផ្សា កាន់តែស្រស់បំព្រងសម្រាប់យេីងទាំងអស់គ្នា៕ សម្រួលពី ប្រភព៖ CMA


ចែករំលែក៖