ក្រុមប្រណាំងរថយន្ត Formula1បានឯកភាពគ្នាលើការកាត់បន្ថយកញ្ចប់ថវិកាចំណាយដើម្បីជួយឲ្យកីឡាប្រណាំងរថយន្តមួយនេះ រួចផុតពីវិបត្តិកូវីដ១៩។
ក្រុមអ្នកបោះឆ្នោតបានយល់ព្រមទទួលយកផែនការដើម្បីកាត់បន្ថយកញ្ចប់ថវិកាដែលនឹងប្រើប្រាស់នៅឆ្នាំក្រោយចំនួន៣០លានដុល្លារទៅ ពោលគឺត្រូវប្រើប្រាស់ថវិកា១៤៥លានដុល្លារ ឲ្យមកត្រឹម១១៤លានដុល្លារ ។
ថវិកានេះនឹងត្រូវកាត់បន្ថយម្តងទៀតដល់១៤០ លានដុល្លារនៅឆ្នាំ២០២២ និង១៣៥ លានដុល្លារសម្រាប់រយៈពេល២០២៣-២០២៥ ។ នេះជាវិធានការមួយក្នុងចំណោមវិធានការជាបន្តបន្ទាប់ក្នុងការកាត់បន្ថយចំណាយ រួមទាំងប្រព័ន្ធស្រាវជ្រាវនិងអភិវឌ្ឍន៍កីឡាប្រណាំងរថយន្តផងដែរ។
កញ្ចប់ថវិកានេះនៅតែត្រូវការការយល់ព្រមជាផ្លូវការពីស្ថាប័ននីតិប្បញ្ញត្តិរបស់ Formula 1 ដែលជាក្រុមប្រឹក្សាពិភពលោកនៃស្ថាប័នគ្រប់គ្រង FIA ។ ការបោះឆ្នោតនេះនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ហើយត្រូវបានគេរំពឹងថានឹងក្លាយជាផ្លូវការ។
Formula 1បានយល់ព្រមរួចហើយកាលពីខែតុលាដើម្បីកំណត់ថវិកាចំនួន ១៧៥ លានដុល្លារក្នុងឆ្នាំ២០២១ ប៉ុន្តែកត្តានៃការបាត់បង់ប្រាក់ចំណូលដែលបណ្តាលមកពីវីរុសកូវីដ១៩នាំឱ្យមានការបន្ថយតួលេខនេះ។
ការបែកបាក់គ្នាបានកើតឡើងរវាងក្រុមធំទាំង៣ និងក្រុមផ្សេងទៀតដូចជាក្រុមហ៊ុន Ferrari និងក្រុម Red Bull ជាពិសេសបានប្រឆាំងគ្នានឹងការបញ្ចុះតម្លៃកីឡាករប្រណាំងរថយន្តទាបជាង១៥០ លានដុល្លារ ខណៈដែលក្រុមហ៊ុន McLaren ស្ថិតក្នុងចំណោមក្រុមដែលជំរុញឱ្យតួលេខទាបដល់១០០លានដុល្លារ ៕
ដោយ៖ភារៈ